យូរៗបញ្ចេញក្បាច់រាំម្ដង Davika ធ្វើឲ្យគ្រប់គ្នា មើលមិនហ៊ានបិទភ្នែក សូម្បីតែ ១វិនាទី (មានវីដេអូ)

ថៃ៖ តារាសម្តែងស្រី កញ្ញា Davika ជាតារាស្រីមួយរូប ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងផ្នែកថតស្ពតពាណិជ្ជកម្មធំៗជាច្រើន ដោយក្នុងនោះភាគច្រើនទាក់ទងទៅនឹងផលិតផលថែរក្សារូបរាងតែម្ដង។ដោយឡែកថ្មីៗនេះ ដោយយោងតាមរយៈវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់ តារាសម្ដែងស្រី កញ្ញា Davika បានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញតារាស្រីរូបនេះ បានបញ្ចេញនូវក្បាច់រាំ យ៉ាងឡូយ ទាក់ភ្នែកអ្នកទស្សនា ដោយនេះសូម្បីតែហ្វេនៗ ដែលគាំទ្ររូបនាងជាយូរមកនេះ ក៏មានអារម្មណ៍ប្លែកភ្នែកដែរ។យ៉ាងណាមិញ ក្រោយពីបានទស្សនានូវការបញ្ចេញក្បាច់រាំមួយនេះរួចហើយ ក៏មានបណ្ដាហ្វេនៗជាច្រើន បានលាន់មាត់សរសើរគ្រប់គ្នា ហើយអ្នកខ្លះថែមទាំងនិយាយថា តារាស្រីរូបនេះពិតជារាំបានល្អណាស់ បើទោះបីយូរៗទើបបញ្ចេញក្បាច់រាំម្ដងម្កាលក៏ដោយ តែមិនចាញ់អ្នករាំអាជីពប៉ុន្មាននោះទេ៕សូមទស្សនាវីដេអូខាងក្រោម៖
Davika
Davika
Davika និងគ្រូបង្រៀន
Davika និងគ្រូបង្រៀន
Davika និងគ្រូបង្រៀន