អារម្មណ៍ពិតបេក្ខភាពX Factor ចាន់ឡា រំភើបសឹងស្រក់ទឹកភ្នែក ក្រោយឃើញមហាជនជួយនាង! (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះមានការអាណិតអាសូរដល់បេក្ខភាព X Factor មួយរូបឈ្មោះ លៀង ចាន់ឡា ដែលបានធ្វើការឡើងច្រៀងនៅក្នុងសប្តាហ៍នេះ ជាមួយនឹងទឹកមុខមិនសូវរីករាយ បូករួមនឹងការការតែងខ្លួនមិនស៊ីវិល័យខុសពីក្រុមដែលច្រៀងរួមគ្នា។ទន្ទឹមនឹងការផ្ទុះការអាណិតនេះដែរ ក៏បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមមួយចំនួន នៅពេលដែលបានឃើញបែបនេះ ក៏មានការជួយឧបត្ថម្ភជាថវិកា សម្លៀកបំពាក់ គ្រឿងលម្អខ្លួនផ្សេងៗដើម្បីជួយដល់នាង នៅក្នុងការប្រលងនៅវគ្គបន្ទាប់ទៀត ឲ្យមើលទៅស្រស់ស្អាតជាងមុន។មិនបានប៉ុន្មានផង បេក្ខភាពរូបនេះក៏បានធ្វើការបញ្ចេញវីដេអូជាសាធារណៈ បង្ហាញពីអារម្មណ៍រំភើប ស្របពេលដែលនាងបានសុំឲ្យអ្នកជិតខាងជួយថតវីដេអូនេះ ដើម្បីផ្ញើទៅអ្នកគាំទ្រ ព្រោះទូរស័ព្ទរបស់ខ្លួនបែក និងប្រើប្រាស់មិនចង់បាននោះទេ។ជាមួយគ្នានេះដែរ នាងក៏បានបង្ហាញនូវអារម្មណ៍រំភើប រលីងរលោងទឹកភ្នែក ព្រោះមិននឹកស្មានមានបងប្អូនប្រជាជនខ្មែរជាច្រើន បានគិតគូ និងជួយដល់នាងបែបនេះនោះទេ៕សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា ពេលបង្ហាញអារម្មណ៍ពិត
លៀង ចាន់ឡា ពេលបង្ហាញអារម្មណ៍ពិត