Britney Spears បាក់សម្រស់ខ្លាំង មើលលែងចង់ស្គាល់ ខណៈបណ្តើរ សង្សារក្មេង!

បរទេស៖ តារាចម្រៀងស្រីBritney Spears ដែលធ្លាប់គ្រងតំណែងជាតារាស្រីស៊ិចស៊ី បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងអស់សង្ឃឹមយ៉ាងខ្លាំង ក្រោយរូបរាងរបស់នាងប្រែប្រួលខ្លាំង ហើយបើធៀបនឹងកាលពីមុន ស្ទើរតែដូចមនុស្សពីរនាក់ផ្សេងគ្នា។ ដោយកាលពីពេលថ្មីៗនេះ គេបានប្រទះឃើញតារាស្រីវ័យ៣៧ឆ្នាំរូបនេះ បានបណ្តើរសង្សារក្មេងវ័យ២៥ឆ្នាំ គឺលោកSam Asghari  និងកូនប្រុសរបស់នាងពីរនាក់ទៀត ទៅដើរលេងកម្សាន្តនៅ Disneyland យ៉ាងសប្បាយរីករាយ។ ដោយក្នុងនោះឃើញថា Britney បានស្លៀករ៉ូបខ្លីពណ៌លឿង ពាក់វ៉ែនតាខ្មៅ ជាមួយសក់រញ៉េរញ៉ៃ និងគ្មានការតុបតែងខ្លួនទាល់តែសោះ។ ប៉ុន្តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះគឺ សម្រស់របស់នាងដូចជាចាស់ជាងមុន និងរូបរាងប្រែទៅជាធាត់ខ្លាំងមើលលែងចង់ស្គាល់។ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រមួយចំនួនបានរិះគន់ និងមិនពេញចិត្តចំពោះរូបរាងរបស់នាងនាពេលបច្ចុប្បន្ន។ ប៉ុន្តែក្រៅពីនេះក៏នៅមានអ្នកគាំទ្រមួយចំនួនទៀត យល់ឃើញថា នាងមានអាយុច្រើនហើយ ដូច្នេះរូបរាងប្រាកដជាមានការប្រែប្រួល។ ហើយម្យ៉ាងវិញទៀតនាងក៏មានបញ្ហានៅក្នុងគ្រួសារផងដែរ ទើបបណ្តោយខ្លួនឲ្យទៅជាបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម៖
Britney Spears
Britney Spears និងមិត្តប្រុស
Britney Spears និងមិត្តប្រុស
Britney Spears និងមិត្តប្រុស
Britney Spears និងកូនៗ