Real Madrid ដាក់សំណើ ៣០លានអឺរ៉ូ និងថែមខ្សែប្រយុទ្ធឆ្នើមមួយរូបទៀត ដើម្បីចរចាទិញ Pogba

  • អង្គារ ០៦ សីហា, ២០១៩ ១៤:៥៥
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធជម្រើសជាតិមាន់គកបារាំងកីឡាករ Paul Pogba កំពុងតែមានដំណឹងលេចឮក្នុងការផ្លាស់ចេញពីក្លិបបិសាចក្រហម Manchester United ទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
កីឡាករ Paul Pogba
បើតាមប្រភពពីប្រទេសអង់គ្លេសបានរាយការណ៍មកថា Real Madrid បានដាក់សំណើ ក្នុងទំហំទឹកប្រាក់ ៣០លានអឺរ៉ូ និងបូកថែមខ្សែប្រយុទ្ធជម្រើសជាតិកូឡុំប៊ី James Rodriguez ទៅ Man UTD ដើម្បីនាំយក Pogba មកលេងនៅទឹកដីអេស្ប៉ាញ។
កីឡាករJames Rodriguez
យ៉ាងណាមិញ បើតាមសារព័ត៌មាន The Times បានចុះផ្សាយថា Manchester Untied បានបដិសេធសំណើនេះ ដោយទាមទារតម្លៃខ្លួន ១៥០លានអឺរ៉ូ សម្រាប់ Pogba៕ប្រភព៖ Marca