Yuna កូនពៅប្រចាំក្រុម ITZY ស្រស់ស្អាតខ្លាំង សមហើយដែលជា Visual នៅក្នុងក្រុម

កូរ៉េខាងត្បូង ៖ តារាស្រីវ័យ ១៧ឆ្នាំ Shin Yuna ថ្មីៗនេះកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្នុងបណ្ដាញអ៊ីនធើណែត ខណៈដែលអាល់ប៊ុបចម្រៀងថ្មីរបស់នាង បានចេញផ្សាយ។ក្នុងនោះដែរ Yuna ត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីដែលមានទាំងសម្រស់ស្អាត និងទេពកោលស្យជាច្រើនយ៉ាង។ កែវភ្នែកធំៗ និងស្នាមញញឹមដ៏ស្រស់ស្រាយរបស់នាង ធ្វើឲ្យតារាស្រីវ័យក្មេងរូបនេះ កាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ គ្រប់ពេលសម្ដែងនៅលើឆាក នាងហាក់ដូចជាមានភាពសកម្ម និងរស់រវើក ពោរពេញដោយកាយវិការរហ័សរហួន ទោះបីជាមានភាពនឿយហត់យ៉ាងណាក្ដី ស្នាមញញឹមគឺនៅតែមាននៅលើមុខរបស់នាងជានិច្ច។ ទាំងនេះហើយជាមន្តស្នេហ៍ ដែលទោះបីជាទើបតែចាប់ផ្ដើមបង្ហាញខ្លួនក្ដី តែភាពជោគជ័យ គឺហាក់ដូចជានៅមិនឆ្ងាយពីតារាស្រីរូបនេះប៉ុន្មានឡើយ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Yuna
រូបភាព Yuna
រូបភាព Yuna
រូបភាព Yuna
រូបភាព Yuna
រូបភាព Yuna
រូបភាព Yuna