កូនមួយទៅហើយ អាយុក៏មិនតិចដែរ តែ ហង្ស សុជាតា នៅតែថែរូបសម្រស់ស្អាតដដែល មិនចាស់សោះ

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានស្គាល់ពីតារាចម្រៀងស្រី ដែលឈរជើងបានយូរក្នុងតំណាងជាតារាចម្រៀងស្រីមនោសញ្ចេតនាសម្លេងផ្អែមនោះគឺអ្នកនាង ហង្ស សុជាតា ដែលជាម្ចាស់បទ«Loveបង»មានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មិត្តៗយុវវ័យជាមួយនឹងបទចម្រៀងរបស់នាង នាពេលកន្លងមក។
 ជាមួយគ្នានេះផងដែរ ទោះបីជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពអ្នកនាង ហង្ស សុជាតា មិនសូវជាចេញមុខនៅលើឆាកតន្រ្តីក៏ដោយ តែស្ទើរគ្រប់កម្មវិធីតូចធំ តែងវត្តមានរបស់នាងជានិច្ច។
 ដោយឡែក ក្នុងពេលបច្ចុប្បន្ននេះ បើងាកទៅមើលជីវិតគ្រួសាររបស់តារាចម្រៀងស្រីពហុជំនាញអ្នកនាង ហង្ស សុជាតា វិញឃើញថាមានសុភមង្គលខ្លាំង មិនចាញ់គូស្នេហ៍តារាៗផ្សេងទៀតនោះទេ។
 ក្នុងនោះផងដែរ បើទោះបីជាអ្នកនាង មានវ័យកាន់តែច្រើន ក៏ពិតមែនតែគេសង្កេតឃើញថា ហង្ស សុជាតា នៅតែពូកែថែររក្សារាងនិងសម្រស់ស្អាតដដែល នេះបើតាមការបង្ហោះរបស់នាង នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាពេលកន្លងមកទទួលបានការចាប់អារម្មណ៍ខ្លាំងតែម្ដង។
 គួរឲ្យដឹងផងដែរ​ថា សព្វថ្ងៃអ្នកនាង ហង្ស សុជាតា មានគ្រួសារនិងកូនប្រុស មូយក៏ពិតជាមែនតែ តារាស្រីរូបនេះ នៅតែបន្តការងារសិល្បៈដដែល៕
 តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖
ហង្ស សុជាតា
ហង្ស សុជាតា
ហង្ស សុជាតា និង កុសុម៉ា
ហង្ស សុជាតា
ហង្ស សុជាតា និងស្វាមី
ហង្ស សុជាតា
ហង្ស សុជាតា