ក្រោយផ្ទុះដំណឹងស្នេហ៍Jihyo ជាមួយKang Daniel ពេលនេះភាគហ៊ុន JYP ធ្លាក់ចុះជាគំហុក!

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ សារព័ត៌មានកូរ៉េ Dispatch បានទម្លាយនូវព័ត៌មានស្នេហា  រវាងតារាចម្រៀងប្រុសរូបសង្ហា Kang Daniel ជាមួយនឹងតារាចម្រៀងស្រីរូបស្រស់ Jihyo មេក្រុមនារី TWICE ដោយខាងDispatch ប្រមាញ់បាននូវរូបថតរបស់អ្នកទាំងពីរ លូចណាត់ជួបគ្នាជាច្រើនសន្លឹកនៅឯផ្ទះ Kang Daniel ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល មិនស្ទើរឡើយជាមួយនឹងដំណឹងនេះ។ជាក់ស្តែង ទន្ទឹមនឹងព័ត៌មានស្នេហារបស់អ្នកទាំងពីរ ត្រូវបានទម្លាយជាសាធារណៈ និងមានការប្រកាសទទួលស្គាល់ពីខាងសំណាក់ ផលិតកម្ម JYP និង KONNECT មក យើងសង្កេតឃើញនូវប្រតិកម្មរបស់អ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក បានបញ្ចេញមតិផ្សេងៗពីគ្នា ប៉ុន្តែភាគច្រើនគឺអ្នកគាំទ្រអន្តរជាតិ មានការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះស្នេហារវាង Daniel និង​Jihyo​ផងដែរ។ដោយឡែក បើទោះបីជាស្នេហារបស់អ្នកទាំងពីរ ទទួលបានមតិវិជ្ជមានច្រើនជាងមតិអវិជ្ជមានយ៉ាងណាក្តី ប៉ុន្តែក្នុងនោះគេក៏បានប្រទះឃើញថា តម្លៃភាគច្រើនរបស់ផលិតកម្ម JYP ស្រាប់តែមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយតម្លៃភាគហ៊ុនរបស់ផលិតកម្ម JYP ជាធម្មតាគឺមានតម្លៃចាប់ពី២០,០០០វ៉ុនឡើង ប៉ុន្តែពេលនេះធ្លាក់សល់ត្រឹមតែ ១៧,៦៥០វ៉ុនតែប៉ុណ្ណោះ។កន្លងមកប្រិយមិត្តប្រាកដជាជ្រាបហើយថា ជីវិតក្នុងវិថីសិល្បៈKpop មិនដូចជាជីវិតតារាសិល្បៈបរទេសដទៃទៀតឡើយ ពោលគឺបណ្តាអ្នកគាំទ្រកូរ៉េ គឺមានភាពតឹងតែងយ៉ាងក្លាខ្លាំង ចំពោះកាលដែលIdol របស់ខ្លួនមានស្នេហា និយាយរួមទៅ គឺរាល់ពេលបែកធ្លាយព័ត៌មានស្នេហាម្តងៗ អ្នកគាំទ្រជនជាតិកូរ៉េតែងតែចេញមុខប្រឆាំង បង្ហាញការមិនពេញចិត្តធ្វើការរិះគន់សព្វបែបយ៉ាង ចំពោះស្នេហារបស់តារាទាំងនោះផងដែរ រហូតធ្វើឲ្យមានគូស្នេហ៍តារាKpopជាច្រើនគួត្រូវបង្ខំចែកផ្លូវគ្នា ដោយសារតែរឿងនេះថែមទៀតផងដែរ។ប៉ុន្តែមិនយ៉ាងណា អ្នកគាំទ្រសង្ឃឹមថា Daniel និង Jihyo នឹងអាចកាន់ដៃគ្នា ជន្នះនូវឧបសគ្គមួយនេះទៅបានដោយរលូន និងមើលថែរក្សាស្រលាញ់គ្នាឲ្យបានយូរអង្វែងផងដែរ៕ 
Daniel និង Jihyo
Jihyo និង Daniel ណាត់ជួបគ្នា
Jihyo និង Daniel ណាត់ជួបគ្នា
តម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ JYP
CEO របស់ផលិតកម្ម JYP
Jihyo និង Daniel