ក្រោយវះកាត់កែទម្រង់មុខជាង២ខែ ពេលនេះ M Atthaphon បានទទួលលទ្ធផល យ៉ាងគួរជាទីគាប់ចិត្ត

ថៃ៖ តារាសម្ដែងប្រុសវ័យ២៧ឆ្នាំ លោក M Atthaphon បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបលោក បានសម្រេចចិត្តវះកាត់កែសម្ផស្ស ផ្លាស់ប្ដូរទម្រង់មុខ ដោយគិតមកទល់នឹងពេលនេះ មានរយៈពេលជាង២ខែហើយផងដែរ។យ៉ាងណាមិញ ជាលទ្ធផលនៃការវះកាត់កែទម្រង់មុខរបស់តារាសម្ដែងប្រុសវ័យក្មេង លោក M Atthaphon បានបង្ហាញឲ្យឃើញ នៅលើអ៊ីនស្តាក្រាមរបស់តារាសម្តែងប្រុសរូបនេះ ជាមួយនឹងរូបភាពជាច្រើនសន្លឹក ព្រមជាមួយនឹងការរៀបរាប់ថា នេះជាទម្រង់មុខថ្មីដែលបានទៅធ្វើរួច ដោយបានចំណាយពេលវេលាអស់រយៈពេលជិត៣ខែ ហើយនេះក៏ទទួលបានលទ្ធផលជាទីពេញចិត្ត ដោយការកែសម្ជស្សលើកដំបូងនេះ រឹតតែធ្វើឲ្យទម្រង់មុខរបស់លោក កាន់តែស្អាតប្លែក និងរឹតតែសង្ហាថែមមួយកម្រិតទៀតផងដែរ។គួររម្លឹកផងដែរថា គោលបំណងធំនៃមូលហេតុដែលតារាប្រុសរូបនេះ សម្រេចចិត្តទទួលការកែសម្ផស្ស គឺមិនមែនត្រឹមតែចង់បានភាពស្រស់សង្ហាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសុខភាពរបស់ខ្លួន ព្រោះថាទម្រង់របស់តារារូបនេះ មានសភាពវៀចទៅផ្នែកខាងឆ្វេង ដោយធ្វើឲ្យមានផលវិបាកនៅពេលទទួលទានអាហារម្ដងៗ ៕សូមទស្សនារូបភាពខាងក្រោម៖
មុនពេលវះកាត់
មុនពេលវះកាត់
មុនពេលវះកាត់
វះកាត់រួច
វះកាត់រួច
វះកាត់រួច
វះកាត់រួច