ផ្ទុះឃ្លាំងដាក់អាវុធនៅរុស្ស៊ី បណ្តាលឱ្យមនុស្សរងរបួស និងត្រូវជម្លៀសខ្លួនរាប់ពាន់នាក់ (មានវីដេអូ)

  • អង្គារ ០៦ សីហា, ២០១៩ ១៥:៣៩
រុស្ស៊ី៖ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួនចេញពីតំបន់យោធា ដែលមានទីតាំងនៅតំបន់ស៊ីបេរី បន្ទាប់ពីឃ្លាំងដាក់អាវុធស្រាប់តែផ្ទុះឡើងកាលពីពេលថ្មីៗនេះ។យោងតាមប្រភព BBC បានឱ្យដឹងថា យ៉ាងណោចណាស់ក៏មានមនុស្ស ៨នាក់រួមទាំងទាហានយោធារងរបួស ព្រោះតែបន្ទុះនេះផងដែរ។ ក្នុងនោះមានអ្នករបួស ៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជាបន្ទាន់។យោងតាមប្រភពដដែលបានឱ្យដឹងថា មានមនុស្សប្រមាណ ៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅទីទួលមានសុវត្ថិភាព។យោងតាមសម្តីសមត្ថកិច្ចបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រជាពលរដ្ឋជាង ១១,០០០នាក់ត្រូវបានត្រៀមខ្លួនដើម្បីជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ចំពោះមូលហេតុដែលបណ្តាលឱ្យឃ្លាំងដាក់អាវុធនេះផ្ទុះឡើង គឺពុំទាន់ស្វែងរកមូលហេតុឃើញនោះទេ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
ប្រជាជននាំគ្នាជម្លៀសខ្លួនទៅទីទួលមានសុវត្ថិភាព