ទីបំផុត លៀង ចាន់ឡា បេក្ខភាព X Factor មានអ្នកចិត្តធម៌ ជួយកែសម្រស់ស្អាតប្លែក មើលមិនចង់ស្គាល់!

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការភ្ញាក់ផ្អើលមួយ ពេញបណ្ដាញសង្គមអំពី រឿងរ៉ាវរបស់បេក្ខនារីមួយរូបក្នុងកម្មវិធីប្រកួតប្រជែង X Factor Cambodia​ មានឈ្មោះថា លៀង​ ចាន់ឡា ដែលត្រូវបានគេគិតថា មានការរើសអើង ដែលនាងមកពីគ្រួសារមិនសូវធូរធារ។ បើមើលតាមមុខមាត់ និងការតុបតែងខ្លួន គឺគួរឲ្យអាណិត​យ៉ាងខ្លាំង និងលំបាកជាងបេក្ខជនផ្សេងៗ។ បន្ទាប់ពីលេចលឺដំណឹងនេះ​ហើយ​ មានសប្បុរសជន ដែលមានចិត្តធម៌ជាច្រើន បានអំពាវនាវ ចង់ជួយដល់បេក្ខភាពរូបនោះ ដើម្បីសម្រួលខាងផ្នែកសម្រស់របស់នាង ឲ្យបានប្រសើរជាងមុន។ក្នុងនោះដែរ មានបងស្រីចិត្តធម៌មួយរូប គណនីហ្វេសប៊ុកឈ្មោះថា​ Ly Teang ដែលជាម្ចាស់ហាងកែសម្ផស្សមួយកន្លែង បានប្រកាសស្វែងរកប្អូនស្រី ចាន់ឡា ដើម្បីកែសម្ផស្សជូននាង ដោយមិនគិតថ្លៃនោះទេ ដែលធ្វើឲ្យហ្វេនៗក្នុងបណ្ដាញសង្គម មានការចែករំលែកដំណឹងនេះតគ្នាយ៉ាងច្រើន។មិនយូរប៉ុន្មាន ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយនូវ រូបថតរបស់ ចាន់ឡា ជាច្រើនសន្លឹក ដែលកំពុងទទួលសេវាកម្មកែសម្រស់​​ ដែលក្នុងនោះ នាងបានចាក់Filler ច្រមុះឲ្យឃើញស្រួចស្អាត និងកែចង្កាទៀតផង។ក្រោយពីឃើញបែបនេះហើយ មានប្រិយមិត្តក្នុងបណ្ដាញសង្គមជាច្រើន គាំទ្រនិងពេញចិត្តដល់ទឹកចិត្តថ្លៃថ្លារបស់បងស្រីថៅកែហាង ថែមទាំងទន្ទឹងរង់ចាំមើលវត្តមានរបស់ លៀង​ ចាន់ឡា នៅលើឆាក X Factor Cambodia សាជាថ្មីថា តើនឹងមានភាពស្រស់ស្អាត ប្លែកកម្រិតណា?ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
លៀង​ ចាន់ឡា
លៀង​ ចាន់ឡា មុនកែសម្រស់
លៀង​ ចាន់ឡា និងបងស្រីម្ចាស់ហាង
លៀង​ ចាន់ឡា ពេលកែសម្ភស្ស
លៀង​ ចាន់ឡា ក្រោយកែសម្រស់រួចរាល់