មិនទាន់ដល់ថ្ងៃកំណើតផង Kylie Jenner ត្រូវស្វាមីSurprise ផ្កាកុលាបពេញផ្ទះ

បរទេស៖ ពិតជាធ្វើឲ្យអ្នកគាំទ្រនារីៗលួចច្រណែនគ្រប់គ្នា ក្រោយតារាស្រីដែលមានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈនាង Kylie Jenner ត្រូវស្វាមីជាតារាចម្រៀងរ៉េបលោក Travis Scott ធ្វើរឿងដ៏រំភើបមួយឲ្យនាង។ដោយកាលពីថ្ងៃទី០៥ ខែសីហា តារាស្រីវ័យ២១ឆ្នាំរូបនេះ បានភ្ញាក់ពីគេង ហើយឃើញផ្ទះរបស់ខ្លួនពោរពេញដោយផ្កាកុលាប ប្រៀបដូចជាកម្រាលព្រំ។​ ដែលទាំងនេះជាការរៀបចំរបស់លោកTravis Scott ដើម្បីSurprise​ ភរិយាយ៉ាងពិសេស មុនពេលថ្ងៃកំណើតរបស់នាងមកដល់។ ជាមួយគ្នានេះ Kylie Jenner បានផុសវីដេអូភ្ជាប់នឹងពាក្យមួយឃ្លា ដោយក្តីរំភើបយ៉ាងដូច្នោះថា៖​«ផ្ទះរបស់ខ្ញុំពោរពេញទៅដោយផ្កាកុលាប! @TravisScott នេះនៅមិនទាន់ដល់ថ្ងៃកំណើតខ្ញុំនៅឡើយទេ!!! Omg»គួរឲ្យដឹងផងដែរថា ថ្ងៃកំណើតរបស់ Kylie Jenner គឺនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។ទន្ទឹមនឹងនេះផងដែរ អ្នកគាំទ្ររំពឹងទុកថា នៅក្នុងថ្ងៃនោះប្រាកដជាអ្វីដែលពិសេសជាងនេះជាមិនខាន ហើយម្យ៉ាងវិញទៀតលេចលឺដំណឹងថា Kylie បានជួលកប៉ាល់តម្លៃខ្ទង់លានដុល្លារ ដើម្បីជិះលេងកម្សាន្តរយៈពេលមួយសប្តាហ៍ ទុកជាការអបអរថ្ងៃកំណើតគម្រប់អាយុ២២ឆ្នាំ របស់នាងទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖
Kylie Jenner
Kylie Jenner និងស្វាមី
Kylie Jenner និងស្វាមី
Kylie Jenner ស្វាមី និងកូនស្រី
ទិដ្ឋភាពក្នុងផ្ទះពោរពេញដោយផ្កាកុលាប
ទិដ្ឋភាពក្នុងផ្ទះពោរពេញដោយផ្កាកុលាប
ទិដ្ឋភាពក្នុងផ្ទះពោរពេញដោយផ្កាកុលាប