ក្រោយ Man UTD បំបែកកំណត់ត្រាយប់មិញ!! មកមើលថានរណាជាខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុតទាំង ១០ នៅលើលោក??

  • អង្គារ ០៦ សីហា, ២០១៩ ១៦:១៥
បរទេស៖ Harry Maguire បានក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅលើលោក ក្រោយពីក្លិប Manchester United ទិញយករូបគេពីក្លិប Leicester City ក្នុងតម្លៃខ្លួន ៨០លានផោន កាលពីយប់ថ្ងៃច័ន្ទ។
Maguire និងលោក Ole Gunnar Solskjaer
ជាមួយតម្លៃខ្លួន ៨០លានផោននេះ បានធ្វើឲ្យ Maguire បំបែកកំណត់ត្រាតម្លៃខ្លួនខ្សែការពារថ្លៃបំផុតនៅលើលោកកាលពីខែមករា ឆ្នាំ២០១៨ ដែលពេលនោះក្លិបហង្សក្រហម Liverpool បានទិញកីឡាករខ្សែការពារ Virgil Van Dijk ពី Southampton ក្នុងតម្លៃខ្លួន ៧៥លានផោន។ តោះមកស្គាល់ខ្សែការពារដែលថ្លៃបំផុតទាំង ១០រូបនៅលើលោក៖១. Harry Maguire - Leicester City ទៅ Man UTD (៨០លានផោន)
Magurie ចូលរួមជាមួយ Man UTD
២. Virgil Van Dijk – Southampton ទៅ Liverpool (៧៥លានផោន)
Van Dijk ពេលចូលរួមជាមួយ Liverpool ដំបូង
៣.Lucas Hernandez – At.Madrid ទៅ Bayern Munich (៦៨លានផោន)
Lucas Hernandez ចូលរួមជាមួយ Bayern Munich
៤. Matthijis de Ligt – Ajax ទៅ Juventus (៦៧.៥លានផោន)
De Ligt ចូលរួមជាមួយ Ajax
៥. Aymeric Laporte – Athletic Bilbao ទៅ Man City (៥៧លានផោន)
Laporte ពេលចុះកិច្ចសន្យាលេងឲ្យ Man City
៦. Kyle Walker – Tottenham Hotspur ទៅ Man City (៥៣លានផោន)
Walker បង្ហាញខ្លួនលើកដំបូងនៅ Etihad Stadium
៧. Benjamin Mendy – Monaco ទៅ Man City (៥២លានផោន)
Mendy ពេលដែលចូលរួមជាមួយ​ Man City
៨. John Stones – Everton ទៅ Man City (៥០លានផោន)
Stones ពេលចុះកុងត្រាលេងឲ្យ Man City
៨. David Luiz – Chelsea ទៅ PSG (៥០លានផោន)
David Luiz ពេលផ្លាស់ទៅ PSG កាលពីឆ្នាំ ២០១៤
៨. Aaron Wan-Bissaka – Crystal Palce ទៅ Man UTD (៥០លានផោន)
Wan-Bissaka ចូលរួមជាមួយ Man UTD
ប្រភព៖ Daily Mail