ការ​បង្ហាញ​សមាសភាពទាំង ១០ ក្រុម​ដែល​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ស្វែង​រក​ដំណោះ​ស្រាយផ្នែក​បច្ចេកវិទ្យា​​សាកល​ដ៏​ប៉ិន​ប្រសប់​ ឬ Global Creative Solution Search នៅក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា!

  • អង្គារ ០៦ សីហា, ២០១៩ ១៦:១៣
ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ​២០១៩ សម្ព័ន្ធ​ Viettel Group និង​ក្រុមហ៊ុន​មិត្ដហ្វូន បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បញ្ជី​រាយ​នាម​ក្រុម​ចំនួន ១០ ដែល​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត Viettel Advanced Solution Track 2019 ដែល​នឹង​រៀបចំ​ឡើង​ក្នុង​រាជ​ធានី​ភ្នំពេញ​ (ព្រះ​រាជាណាចក្រ​កម្ពុជា) នៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០១៩​ ខាង​មុខនេះ​។
​ការ​ប្រកួតViettel Advanced Solution Track 2019
ក្រុម​ទាំង​នេះ មាន​គំនិត​ច្នៃប្រឌិត​ល្អ​ៗ និង​ផលិតផល​របស់​ពួកគេ​ត្រូវបាន​ជ្រើស​រើស​ពី​បេក្ខភាព​សហគ្រិនជាង ២០០ នាក់​មក​ពី ១០ ប្រទេស​ទូទាំង​ពិភព​លោក​។ គម្រោង​ទាំង​នេះ​ស្ថិត​ក្នុង​វិស័យ​ទូរគមនាគមន៍ អប់រំ ​ឧបករណ៍​ផ្សារ​ភ្ជាប់​បច្ចេកវិទ្យា​អ៊ីនធឺណិត​ និង​​​ពាណិជ្ជកម្ម​អេឡិចត្រូនិក​​​។
បញ្ជីរាយ​នាម​ក្រុមទាំង ១០ ​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ដែល​ប្រកួត​នៅ​ប្រទេស​កម្ពុជា​
គណៈកម្មការ​ផ្ដល់​ប្រឹក្សា​ដល់​ក្រុម​ប្រកួត​ចុង​ក្រោយ​នៅ​កម្ពុជា ​គឺជា​ក្រុម​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​ start-up រួម​មាន​លោក Nguyen Manh Dung គណៈកម្មការវាយតម្លៃពិន្ទុ​មក​ពីកម្មវិធី​​ទូរទស្សន៍​ Shark Tank Vietnam ឆ្នាំ​២០១៩ នាយក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​ CyberAgent ក្នុង​ប្រទេស​វៀតណាម និង​ថៃ លោក Michael McCarthy សមាជិក​ការិយាល័យ​សិក្សា Harvard Extension និង​លោក Gene Soo សហស្ថាបនិក StartupsHK។ ពួកគេ​ធ្វើ​ការ​ពិចារណា​យ៉ាង​ហ្មត់​ចត់​ និង​ជ្រើស​រើស​បាន​បេក្ខជន​ចំនួន ១០ រូប​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​។ ជាទូទៅផលិតផល​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ភាគ​ច្រើន សុទ្ធតែ​អាច​ដាក់​ឲ្យ​ប្រើ​ប្រាស់​បាន​ ដែល​ជួយ​ដល់​ដំណោះ​ស្រាយ​លើ​បញ្ហា​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​បំពេញ​នូវ​តម្រូវការ​ក្នុង​វិស័យ​ជា​ច្រើន​។ លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូនបាន​សង្កត់​ធ្ងន់​ថា៖
​ការ​ប្រកួតViettel Advanced Solution Track 2019
ក្រុម​ដែល​ត្រូវបាន​ជ្រើស​រើស​នឹង​ធ្វើ​ការ​ប្រកួត​ជាមួយ​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃទី ១៥ ខែសីហា ក្នុង​រាជ​ធានី​ភ្នំពេញ​ (កម្ពុជា​) ដើម្បីដណ្ដើម​​ «សំបុត្រ​» ៣ សន្លឹក​​ដើម្បី​​ចូល​រួម​វគ្គ​ផ្ដាច់​ព្រ័ត្រ​ VietChallenge ជា​ការប្រកួត​ Startup ល្បី​ល្បាញ​នៅសហរដ្ឋ​អាមេរិក​ក្នុង​ខែ​កញ្ញា​ខាង​មុខនេះ​ជាមួយ​ប្រាក់​រង្វាន់ ៥ ម៉ឺន​ដុល្លារ​។ ​​គេ​​ស្គាល់​ថា គណកម្មការ​ និង​សមាជិក​ VietChallenge សហរដ្ឋ​អាមេរិក​ រួម​ជាមួយ​នាយក​ប្រតិបត្ដិ​ និង​ស្ថាបនិក​ល្បី​ៗ​ក្នុង​ទឹក​ដី​អាមេរិក​ ព្រមទាំង​ពិភព​លោក​ មាន​ដូចជាលោក Danny Cowger នាយក​រដ្ឋបាល​ Ortholite ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ស្លាកសញ្ញា​ស្បែក​ជើង​ល្បី​ៗ​ដូចជា Nike, Adidas, ASICS, Clarks និង​ New Balance លោក Vivek Soni នាយ​កគ្រប់​គ្រង TiE Angels Boston លោក Tuan Pham នាយក​ប្រតិបត្ដិ​ Silicon Valley Bank ព្រមទាំង​នាយក​ប្រតិបត្ដិ​មក​ពី Mark Cuban Companies និង​ BDA Partners ផង​ដែរ។ នេះ​សបញ្ជាក់​ថា នេះ​ជា​ការ​ប្រកួត​ប្រកប​ដោយ​គុណភាព​​បំផុត​។ ជាមួយ​សារ «​បង្កើត​ការពិត​ថ្មី​មួយ​» ព្រឹត្ដិការណ៍​ប្រកួត Viettel Advanced Solution Track 2019 ដែលរៀបចំ​ឡើងដោយ​​សម្ព័ន្ធ Viettel Group និងមិត្ដហ្វូន ក្នុង​កិច្ចសហការ​ជាមួយ VietChallenge បាន​បង្កើត​​ព្រឹត្ដិការណ៍​ដ៏​ធំ​អស្ចារ្យ​មួយ​សម្រាប់ក្រុម​​​​ StartUp អន្ដរជាតិ ដើម្បី​បង្ហាញ និង​ស្វែងរក​ដំណោះ​ស្រាយ​ថ្មី​ៗ​ដែល​​ពង្រឹង​ដល់​សមត្ថភាព​ទូរគមនាគមន៍​ក្នុង​ការ​បង្កើត​ផលិតផល​ សេវាកម្ម​កម្រិត​ពិភព​លោក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជីវិត​ប្រចាំ​នា​ពេល​បច្ចុប្បន្ន និង​អនាគត​។ ការ​ប្រកួត​នេះ ក៏​បង្ហាញ​ពី​ការ​គាំទ្រ​របស់​សម្ព័ន្ធ Viettel លើ​ក្រុមហ៊ុន​តូច​ៗ ឬ (StartUp) ដើម្បី​​ផ្សារ​ភ្ជាប់​ក្ដីស្រមៃ​ទៅ​នឹង​ពិភព​ពិត​។ សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីពី​ព្រឹត្ដិការណ៍​ប្រកួត​ Viettel Advanced Solution Track ឆ្នាំ​២០១៩ សុំ​ចូល​ទៅកាន់​វេបសាយ http://vas.viettel.vn./ ឬហ្វេសប៊ុក​របស់​មិត្ដហ្វូន Metfone.closer