អ្នកណាមិនច្រណែន បើ Kendall ពាក់សំពត់ខ្លីម្តងៗ ចេញជើងវែងស្អាតដល់ថ្នាក់ហ្នឹង!

បរទេស៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់នូវ តារាម៉ូដែលស្រីរាងស្អាតល្បីឈ្មោះ​លំដាប់ពិភពលោក Kendall Jenner ដែលនាងជាតារាស្រីក្នុងក្តីស្រមៃរបស់នារីគ្រប់រូប ពោលគឺនាងមិនត្រឹមតែមាន មុខមាត់និងរូបរាងស្រលូនស្អាតឥតខ្ចោះតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងទ្រព្យសម្បត្តិស្តុកស្តម ចាយមួយជាតិសឹងមិនអស់ថែមទៀតផង។លើសពីនេះទៅទៀត Kendall ក៏ត្រូវបានគេដឹងថា នាងគឺជាតារាម៉ូដែលស្រី ដែលមានតម្លៃថ្ងៃបំផុតលំដាប់លេខ២ នៅលើពិភពលោកផងដែរ។ ជាក់ស្តែង រាល់ពេលដែលKendall បង្ហាញមុខនៅទីសាធារណៈម្តងៗ តែងតែធ្វើឲ្យមហាជនដែលឃើញនាងផ្ទាល់នឹងភ្នែកនៅខាងក្រៅ មិនស្រឡាំងកាំងមិនបានជាមួយនឹង រូបរាងGoal ចង្កេះតូចច្រឡឹង ត្រគាកមូលក្លំ រួមផ្សំនឹងជើងវែងស្រលូនស្តង់ដាអន្តរជាតិ សាកសមជាកំពូលតារាបង្ហាញម៉ូពិភពលោកពិតៗរបស់នាង។មិនតែប៉ុណ្ណោះ មួយរយៈមុននេះ ក្រុមអ្នកកាសែតគេ ក៏បានប្រទះឃើញ Kendall បានចូលទៅញុំាអាហារនៅក្នុងភោជនីយ៍ដ្ឋានមួយកន្លែង ជាមួយនឹងមិត្តភក្តិ ក្នុងរដ្ឋLos Angeles។ ជាមួយនឹងគ្នានេះផងដែរ តារាបង្ហាញស្រីវ័យក្មេងរូបនេះ ក៏បានស្លៀកនូវឈុតរឹបរាងខ្លីមួយ បញ្ចេញនូវរូបរាងដ៏ល្បីល្បាញរបស់នាង ជាពិសេសគឺទម្រង់ជើងវែង ដែលគ្រប់គ្នាប៉ងប្រាថ្នាតែម្តង៕  
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner