ហេតុផលសំខាន់ៗ១០យ៉ាង ដែលម៉ៃឡូជួយឲ្យកូនរបស់លោកអ្នកមានសុខភាពល្អ និងកាន់តែសកម្មជាងមុន!

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ០៩:៥២
ភ្នំពេញ៖ តើកូនរបស់អ្នកញ៉ាំ ម៉ៃឡូ ដែរឬទេ? ម៉ៃឡូ ​ជា​ភេសជ្ជៈ​ដែលមាន​រសជាតិ​សូកូឡា​នាំមុខគេ​នៅលើ​ពិភពលោក ​ដែល​អាច​ឆុង​ពិសា​បានជា​មួយ​ទឹកក្តៅ ឬ​ទឹក​ត្រជាក់ និងអាចលាយជាមួយទឹកដោះគោក៏បាន។ ម៉ៃឡូ ផ្តល់នូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ និងថាមពលដល់រាងកាយ ក៏ដូចជាជំនួយដល់ប្រាជ្ញាស្មារតីរបស់កុមារ។ 
ម៉ៃឡូ
ម៉ៃឡូ តែងតែយកចិត្តទុកដាក់បំផុតចំពោះការអភិវឌ្ឍរបស់កុមារ ហើយត្រូវបានស្គាល់ជាយូរណាស់មកហើយថា ជាភេសជ្ជៈដែលផ្តល់​នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយ ​ និងជួយ​រក្សា​ថាមពល​ឲ្យ​កាន់តែមានសកម្មភាពរស់រវើកពេញ​មួយថ្ងៃ។ ម៉ៃឡូ គឺជាអាហារបំប៉នដ៏ពិសេស ដែលត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភដ៏ចាំបាច់មួយ ដែលធ្វើឲ្យកុមារមានភាពសកម្មជាងមុន។ សារធាតុផ្សំទៀតសោត ​ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន និងសម្រិតសម្រាំងជាទីបំផុត ដើម្បីផ្តល់ឱ្យកុមារនូវវីតាមីន សារធាតុរ៉ែសំខាន់ៗ និងថាមពលឆ្ពោះទៅមុខ ព្រមទាំងកាត់បន្ថយការហេវហត់ និងអស់កម្លាំងរបស់កុមារ។
ម៉ៃឡូ
ខាងក្រោមនេះ ជាហេតុផលសំខាន់ៗទាំង ១០ ចំណុច ដែលទទួលបានមកពីការញ៉ាំភេសជ្ជៈ ម៉ៃឡូ៖
1. ផលិតឡើងពីសារធាតុធម្មជាតិពិតៗមានដូចជា៖ ស្រូវសាលី ទឹកដោះគោ និងកាកាវ
2. ជាអាហារូបត្ថម្ភ ដែលមានតុល្យភាព និងជួយឲ្យមានសុខភាពល្អ
3. ម៉ៃឡូ មានផ្ទុកសារធាតុ PROTOMALT ដែលត្រូវបានផលិតចេញពីមីក្រូសារធាតុសម្រាប់ការផលិតថាមពលដ៏អស្ចារ្យ
4. វីតាមីន B ជួយផលិតថាមពលដែលបានមកពីចំណីអាហារយ៉ាងមានប្រសិទ្ធភាព
5. កាល់ស្យូមធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ
6. ជាតិដែកសម្រាប់ផលិតកោសិកាឈាមក្រហម
7. ជាផលិតផលអន្តរជាតិដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន ណេសត្លេ
8. ទទួលបានការជឿទុកចិត្តជាច្រើនជំនាន់មកហើយ
9. រសជាតិឈ្ងុយឆ្ងាញ់ពីសូកូឡា និងស្រូវសាលី
10. ជាភេសជ្ជៈដែលល្អបំផុតសម្រាប់ញ៉ាំប្រចាំថ្ងៃជាមួយអាហារពេលព្រឹក៕