ប្រុងប្រយ័ត្ន! ក្មេងស្រីម្នាក់កើតជំងឺមហារីកតម្រងនោមស្លាប់ ដោយសារផឹកតែគុជ និងហូបចំណីផ្អែមៗរាល់ថ្ងៃពេក

ចិន៖ ក្មេងស្រីជនជាតិចិន អាយុ៨ឆ្នាំម្នាក់ ត្រូវបានស្លាប់ដោយសារជំងឺមហារីកតម្រងនោម ក្រោយពីទទួលបានការព្យាបាលនៅមន្ទីរពេទ្យបាន១ខែ។ប្រភពបានឲ្យដឹងថា ឪពុករបស់ក្មេងស្រីគឺជាចុងភៅម្នាក់ផ្នែកបង្អែម។ ចាប់តាំងពីកូនស្រីអាយុ២ឆ្នាំមក គាត់តែងតែយកបង្អែម និងតែគុជដែលគាត់បានធ្វើ មកផ្ញើកូនជានិច្ច។ ពីពេលនោះមក កូនស្រីរបស់គាត់ចូលចិត្តហូបចំណីផ្អែមៗ បណ្ដាលឲ្យកើតដង្កូវស៊ីធ្មេញ និងកើនទម្ងន់ខុសពីធម្មតា។
ក្មេងស្រីកាលនៅរស់
នៅដើមខែមករា ឆ្នាំ២០១៩ ក្មេងស្រីនោះចាប់ផ្ដើមឈឺពោះជាប្រចាំ បណ្ដាលឲ្យនាងស្រកទម្ងន់ជាច្រើនគីឡូត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ប៉ុន្មានខែក្រោយមក ឪពុកម្ដាយក៏សម្រេចចិត្តបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យ។ បន្ទាប់ពីគ្រូពេទ្យធ្វើការពិនិត្យរួចហើយ ឃើញថាក្មេងស្រីនោះខូចថ្លើម និងមានជំងឺមហារីកតម្រងនោម។ គ្រូពេទ្យបានពិភាក្សាជាមួយឪពុកម្ដាយរបស់ក្មេងស្រី ទើបដឹងថា ឪពុកទម្លាប់ផ្ញើបង្អែម និងតែគុជទៅកាន់កូនស្រីជារៀងរាល់ថ្ងៃ បណ្ដាលឲ្យនាងមានជំងឺបែបនេះ។
ក្មេងស្រីត្រូវបានស្លាប់
ប្រភពបានបន្ដថា ជាតិស្ករមានផលប៉ះពាល់ខ្លាំងទៅលើតម្រងនោមឈានដល់កើតជំងឺមហារីកតម្រងនោម ជាពិសេសនៅពេលដែលក្មេងស្រីនោះទទួលទានវាជារៀងរាល់ថ្ងៃ។ក្រោយពីឪពុកបានឮសំដីចេញពីមាត់គ្រូពេទ្យបែបនេះ គាត់ក៏បានស្រក់ទឹកភ្នែក ស្ដាយក្រោយនូវទង្វើដែលគាត់បានធ្វើ ដោយនិយាយថា៖
ឪពុកកំពុងយំ
ជាអកុសល ក្រោយពីសំរាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល១ខែកន្លងមកនេះ ក្មេងស្រីនោះក៏បានស្លាប់បាត់បង់ជីវិត៕