ងាយពេក លក់ដូរសុខៗបាន 5000$ ដែរនរណាមិនអរ

  • ពុធ ០៧ សីហា, ២០១៩ ១០:៥៦
កំពង់ឆ្នាំង៖ ព័ត៌មានដែរទើបទទួលបានថ្មីៗនេះ ដោយមិននឹកស្មានដល់នៅខេត្តកំពង់ឆ្នាំងនោះគឺអ្នកលក់ដូរចាប់ហ៊ួយដ៏តូចតាចម្នាក់ កំពុងតែលក់សុខៗស្រាប់តែទទួលបានលុយសុទ្ធ5,000$ ដោយមិនបាច់ផ្សងសំណាង។ ស្ថិតក្នុងសំលៀកបំពាក់ជាជនជាតិឥស្លាមបងស្រី ស៊ីត ការីម៉ះ ជាអ្នកលក់ដូរចាប់ហ៊ួយបន្តិចបន្តួចនៅផ្ទះ ស្ថិតក្នុង ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បងស្រីជាស្រីមេម៉ាយ មានកូន២នាក់ និងម្ដាយចាស់ជរាម្នាក់ទៀតនៅក្នុងបន្ទុក បច្ចុប្បន្នគាត់កំពុងតែជួបបញ្ហាខ្វះខាតជាខ្លាំងនិងជំពាក់គេថែមទៀត។ ហើយថ្មីនេះគាត់បានយកភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រងទៅលក់ដើម្បីបានប្រាក់ចំនេញបន្ថែម ស្រាប់តែមានអ្នកលក់ត្រីម្នាក់ឈ្មោះ អ៊ីត ម៉ារីណាទិញប៊ូសស្ត្រងផឹកនៅផ្ទះគាត់ត្រូវរង្វាន់ 10,000$ ធ្វើឲ្យផ្អើលពេញមួយភូមិកំពង់ត្រឡាច តែគាត់មិននឹកស្មាន់ថាគាត់មានសំណាងបានទទួល 5,000$ ដែរនោះទេ។ ស្រាប់តែពេលក្រុមហ៊ុនយកលុយមកបើកឲ្យដល់អ្នកត្រូវរង្វាន់ហើយសួររកអ្នកលក់ដុំ និងអ្នកលក់រាយក្រុមហ៊ុនប៊ូសស្ត្រងក៏យកលុយ5,000$ មកប្រគល់ជូនគាត់ភ្លាមៗតែម្ដង ពិតជាត្រេកអររកអ្វីមកផ្ទឹមមិនបានឡើយ សម្រាប់ជីវភាពក្រក្សត់ដូចគាត់នេះ 5,000$ ពិតជាច្រើនណាស់។ក្រៅពីបងស្រីជាអ្នកលក់រាយទទួលបាន5,000$ ហើយក៏នៅមានអ្នកលក់ដុំម្នាក់ទៀតដែលជាអ្នកលក់ប៊ូសស្ត្រងឲ្យបងស្រីយកទៅលក់បន្តក៏ទទួលបាន 5,000$ ដែរគឺបងស្រី ជាសុភាព។ បងស្រី ជា សុភាពជាអ្នកលក់បោះដុំភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នៅស្រុកកំពង់ត្រឡាចគាត់មានម៉ូយលក់រាយជាច្រើនទិញប៊ូសស្ត្រងយកទៅលក់ ហើយគាត់សង្ឃឹមថានឹងមានគេត្រូវ 10,000$ ជាច្រើនទៀតនៅតំបន់គាត់ដើម្បីគាត់ទទួលបាន5,000$ៗជាច្រើនទៀត។ 
ឈ្នះរង្វាន់
ឈ្នះរង្វាន់
ឈ្នះរង្វាន់
ឈ្នះរង្វាន់
ឈ្នះរង្វាន់
ឈ្នះរង្វាន់