ក្ដៅៗ!! ខ្សែការពារឆ្នើមមួយរូបរបស់ Arsenal ផ្លាស់ទៅលេងនៅ Ligue1

  • ពុធ ០៧ សីហា, ២០១៩ ០៩:២៣
បារាំង៖ ខ្សែការពារកណ្ដាលសញ្ជាតិបារាំង និងជាប្រធានក្រុមរបស់កាំភ្លើងធំ Arsenal កីឡាករ Laurent Koscielny បានចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ទៅចូលរួមជាមួយក្លិបនៅក្របខណ្ឌកំពូលបារាំង Bordeaux ក្រោយចំណាយរយៈពេល ៩ឆ្នាំលើទឹកដីអង់គ្លេស។
Koscielny ផ្លាស់ទៅលេងឲ្យ Bordeaux
Koscielny បានប្រកាសជាផ្លូវការក្នុងការចាកចេញពី Arsenal កាលពីថ្ងៃអង្គារ៍ដោយទៅចុះកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយ Bordeaux អមដោយតម្លៃខ្លួន ៥លានអឺរ៉ូ។  ខ្សែការពារវ័យ ៣៣ឆ្នាំរូបនេះបានចូលរួមជាមួយ Arsenal តាំងពីឆ្នាំ២០១០ ដោយគិតមកត្រឹមពេលគេចាកចេញ រូបគេបង្ហាញខ្លួនឲ្យកាំភ្លើងធំបានចំនួន ៣៥៣ប្រកួត ដោយអាចរកគ្រាប់បាន ២៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង។ ក្នុងនាមជាកីឡាកររបស់ Arsenal អតីតខ្សែការពារជម្រើសជាតិបារាំងរូបនេះក៏ជួយឲ្យក្លិបឈ្នះពាន FA Cups ៣ដង និង Community Shield ៣ដង គឺនៅក្នុងរដូវកាល ២០១៤, ២០១៥ និង ២០១៧៕
កីឡាករ Koscielny
ប្រភព៖ Marca