ក្រុមការងារ OPPO Photography Academy ចូលរួមអបអរចំពោះការដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍ទៅក្នុងអង្គការ UNESCO!

  • ពុធ ០៧ សីហា, ២០១៩ ១០:០៧
ភ្នំពេញ៖ វាជាមោទនភាពមួយសម្រាប់ក្រុមការងារ OPPO Photography Academy ដែលទើបតែត្រលប់មកពីបំពេញបេសកកម្មស្វែងរកវប្បធម៌ខ្មែរដ៏ចំណាស់ និងមិនអាចកាត់ថ្លៃបាននៅតំបន់ប្រាសាទកោះកេរ្តិ៍មិនទាន់បានប៉ុន្មានសប្តាហ៍ផង ស្រាប់តែទទួលបានដំណឹងថាប្រាសាទកោះកេរ្តិ៍ដែលមានទីតាំងស្ថិតនៅឃុំស្រយង់ ស្រុកគូលែន នៃខេត្តព្រះវិហាររបស់កម្ពុជា បន្សល់ដោយបុព្វបុរសខ្មែរ នាពេលនេះត្រៀមខ្លួននឹងបញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់​អង្គការ UNESCO  បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុហ៍នៅខេត្តកំពង់ធំ។
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារOPPO Photography Academy
វាជាដំណឹងដ៏គួរឲ្យរីករាយបំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងកូនខ្មែរជំនាន់ក្រោយ នៅពេលនេះពួកគេកាន់តែត្រូវបានពិភពលោកទទួលស្គាល់ និងមើលឃើញតាមរយៈប្រាង្គប្រាសាទចំនួន៤សំខាន់ៗ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានដូចជា ប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុហ៍ និងចុងក្រោយនេះគឺអាចជា តំបន់ប្រាសាទកោះកេរ្តិ៍ ដូច្នេះយើងចាំមើលថា ក្រសួងសាម៉ី គឺក្រសួង វប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងធ្វើអ្វីជាបន្ត។ ទាំងនេះគឺជារូបថតដ៏អស្ចារ្យ ដែលផ្តិតយកមកដោយក្រុមការងារ OPPO Photography Academy កាលពីពេលថ្មីៗកន្លងទៅ។ នៅពេលដែលបងប្អូនបានពិនិត្យមើលរូបភាពទាំងនេះហើយ មានអារម្មណ៍ដូចម្តេចដែរ?  
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy
សម្រាប់ខ្ញុំពិតជារំភើបខ្លាំងណាស់ចំពោះរូបភាពប៉ុន្មានសន្លឹកនេះ ព្រោះវាបានបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរកាលពីសម័យមុន ក្នុងការកសាងប្រាង្គប្រាសាទធំៗ និងជាប់បានយូរ។ មិនតែប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាពិតជាចង់ទៅទស្សនាផ្ទាល់ថែមទៀតផង។ យោងតាមការឲ្យដឹងរបស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថាការ​រៀប​ចំឯក​សារ​សម្រាប់បញ្ចូលប្រាសាទ​កោះកេរ្តិ៍ទៅ​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក គឺ​ត្រូវ​ប្រើរយៈពេល​វែង​ ពីព្រោះបច្ចុប្បន្នការ​រៀបចំដាក់ប្រាសាទ​ណាមួយចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមាន​ភាព​ពិបាក​ជាង​មុន​ខ្លាំង ដោយសារតែលក្ខខណ្ឌរបស់​អង្គការ UNESCO មានការរឹតបន្តឹង​ជាងមុន។ លោកជំទាវបានអះអាងបន្ថែមថា បើទោះបីជាមានការ​លំបាកក្តី ​ក៏ក្រុម​មន្រ្តី​ជំនាញ​នៅ​តែបន្តការងារ​នេះ​ទាំង​នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់​អន្តរជាតិ ហើយការរៀបចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នាំ ទើបការងារនេះត្រូវចប់រួច​រាល់។ រូបលោកជំទាវផ្ទាល់ក៏បានបង្ហាញ​នូវក្ដីរំពឹងថា ប្រាសាទ​កោះកេរ្តិ៍នឹងអាច​ចូល​ជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ​ព្រោះប្រាសាទ​​កោះកេរ្តិ៍មាន​សក្តានុពលដ៏ធំធេងដែលគ្មានគូប្រៀប គឺ​ជា​អតីតរាជធានីរបស់ខ្មែរពិតប្រាកដ ហើយក្នុងនាមសមាគមថតរូប OPPO Photography Academy ដែលស្រលាញ់វប្បធម៌ខ្មែរ និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរគ្មានដែនកំណត់ សូមចូលរួមជាកម្លាំងចិត្តដ៏មហិមាដល់លោកជំទាវ និងកូនខ្មែរទាំងអស់ទទួលបានជោគជ័យក្នុងការងារដាក់បញ្ចូលប្រាសាទនេះ។
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy
សូមបញ្ជាក់ថា ប្រាសាទ​កោះកេរ្តិ៍មាន ៧ជាន់ កម្ពស់៣៥ម៉ែត្រ កសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញ ​ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ អំឡុងឆ្នាំ(៩២៨-៩៤២ប្រាសាទនេះកសាងឡើងក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះមានឈ្មោះដើមថា ឆកគគីរ ផៃ្ទដីគោកគគីរ ដោយសព្វថៃ្ងគេហៅថា អតីតរាជធានីកោះកែរ មានផៃ្ទដីទំហំ ២៥៦ គីឡូម៉ែត្រក្រឡា រួមមានបណ្តុំប្រាសាទតូចៗចំនួន៩៨នៅបរិវេណនោះផងដែរ។ តួប្រាសាទទាំងនោះមិនបានសង់ជាប់ៗគ្នានោះទេពោលគឺនៅដាច់ៗពីគ្នាចាប់ពី១គីឡូម៉ែត្រទៅ៣ ឬ៤គីឡូម៉ែត្រហើយក៏​មាន​ប្រាសាទ​ខ្លះ​ត្រូវ​រង​ការខូចខាត​បាត់​បង់ក​ប់​ក្នុង​ដី​ខ្លះ​ដែរ ដែលជាភាពអស្ចារ្យមួយក្នុងការជម្រុញឲ្យយើងទាំងអស់គ្នាចូលរូមថែរក្សាការពារជាដាច់ខាត។  ប្រសិនបើលោកអ្នកចង់ទស្សនារូបភាពបន្ថែមដែលថតដោយស្នាដៃកូនខ្មែរពិតៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្លាំង សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO Photography Academy តាមរយៈ Link នេះ https://web.facebook.com/oppoacademykh/