ចោរហេងស៊យម្នាក់បម្រុងនឹងធ្វើស៊ីម្ចាស់ហាង មានអីត្រូវម្ចាស់ហាងដឹងខ្លួនទាន់ ធ្វើឱ្យចោរស្លុតចិត្តជាខ្លាំង (មានវីដេអូ)

ចិន៖ ជាទូទៅអ្នករមែងឃើញចោរធ្វើស៊ីអ្នកលក់អីវ៉ាន់ ដែលយកអាវុធមកគំរាមអ្នកលក់ជាដើម។ ប៉ុន្តែលើកនេះបែរជាម្ចាស់ហាងមួយកន្លែង បានត្រៀមខ្លួនពេញលក្ខណៈសម្រាប់ការបង្ការរឿងបែបនេះ ហើយក៏បានគំរាមចោរនោះវិញ។យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះនៅលើបណ្តាញសង្គមចិន មានការចែកចាយវីដេអូមួយទាក់ទិនទៅនឹងចោរម្នាក់បម្រុងនឹងធ្វើស៊ីម្ចាស់ហាងលក់ទំនិញ ប៉ុន្តែត្រូវម្ចាស់ហាងដឹងខ្លួនទាន់ ក៏បានទាញកាំបិតវែងចេញមក ដើម្បីគំរាមចោរនោះវិញ ធ្វើឱ្យចោរនោះភ័យជាខ្លាំង។
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០២ ខែសីហាកន្លងទៅនេះ ក្នុងហាងលក់ទំនិញមួយកន្លែង ក្នុងប្រទេសចិន។តាមប្រភពបានឱ្យដឹងថា ខណៈពេលម៉ោងជាង ១យប់ ស្រាប់តែមានបុរសម្នាក់ពាក់អាវពណ៌សបានទិញដែកកេះមួយ ប៉ុន្តែគេមិនមានប្រាក់ជាប់ខ្លួននោះទេ។ ដូច្នេះម្ចាស់ហាងដែលដោះអាវនោះ ក៏បានប្រាប់គេឱ្យបង់ប្រាក់តាម Alipay ក៏បាន ប៉ុន្តែគេប្រាប់ថា គេអត់មានប្រាក់ទេ។ដូច្នេះម្ចាស់ហាងក៏ប្រាប់គេថា បើឯងគ្មានប្រាក់ ហេតុអីក៏មកទិញអីវ៉ាន់?ដោយឃើញម្ចាស់ហាង កំពុងតែរវល់ចុចទូរស័ព្ទ ស្រាប់តែបុរសពាក់អាវសនោះ បម្រុងនឹងធ្វើស៊ីម្ចាស់ហាង ដោយយកកាំបិតតូចមួយចេញពីហោប៉ៅបម្រុងនឹងគំរាមប្លន់  ស្រាប់តែម្ចាស់ហាងដឹងខ្លួនទាន់ ក៏បានទាញកាំបិតវែងមួយចេញមក គំរាមវិញ ធ្វើឱ្យចោរនោះស្លុតចិត្តជាខ្លាំង។
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង
ភ្លាមៗនោះ ម្ចាស់ហាងក៏បានស្រែកដាក់គេថា ឯងចង់ធ្វើអី? ឆាប់ដាក់កាំបិតចុះភ្លាម!ដូច្នេះចោរនោះក៏បានធ្វើតាមម្ចាស់ហាងនោះ។ក្រោយមក ចោរនោះក៏បានចាកចេញពីហាងលក់ទំនិញនោះយកតែម្តង។យ៉ាងណាមិញ វីដេអូមួយនេះបានល្បីនិងចែកចាយពេញបណ្តាញសង្គមចិន ហើយមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននិយាយថា ម្ចាស់ហាងនោះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ការរឿងបែបនេះ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖