ចាប់​បាន​ហើយ​ឃាត.កសម្លាប់​ប្រពន្ធ​រួច​អូស​សព​ទម្លាក់​ចូល​ប្រឡាយ​ទឹក

  • ពុធ ០៧ សីហា, ២០១៩ ០៩:២២
ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​នគរបាល​ក្រុង​ក្រចេះ និង​កម្លាំង​មូលដ្ឋាន​ស្រុក​សំបូរ បាន​តាម​ប្រ​ម៉ា​ញ់​ចាប់ខ្លួន​ប្តី​ជា​ឃាតករ​កាប់សម្លាប់​ប្រពន្ធ រួច​អូស​សព​យក​ទៅ​ទម្លាក់​ចូល​ប្រឡាយ​ទឹក​មុន​នេះ​១​ថ្ងៃ ។
ជនសង្ស័យ​ជា​ប្តី​ឈ្មោះ សំ សុ​ភ័​ក្ត្រា ហៅ​ភ័ក្ត្រ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​អូ​ឬ​ស្សី​២ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ។ ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ គង់ ស្រី​ទូច អាយុ​២៧​ឆ្នាំ ត្រូវ​ប្តី​ជា​ឃាតករ​កាប់​បណ្តាល​ឱ្យ​សម្លាប់​រួច​អូស​សព​ទម្លាក់​ចូល​ប្រឡាយ​ទឹក ក៏​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ។ការ​ចាប់ខ្លួន​ជន​ជា​ឃាតករ​ម្នាក់​នេះ​ត្រូវ​បាន​អ្នកស្រុក​មាន​អបិយ​ជំនឿ និង​និយាយ​ត​គ្នា​ថា អាច​បណ្តាល​មក​ពី​ព្រលឹង​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​កណ្តាប់ដៃ​ប្តី មិន​ទៅ​ណា​ឆ្ងាយ នៅ​ចាំ​អន្ទង​ឃាតករ​ឲ្យ​វិល​វល់​រហូត​ដល់​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ចំណុច​ផ្លូវបំបែក​សណ្តាន់ ស្ថិត​ក្នុងភូមិ​សង្គម ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ ។
ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បាន​ប្រឹងប្រែង​ដុតដៃដុតជើង​ស្រាវជ្រាវ​តាម​ប្រ​ម៉ា​ញ់​ជន​ជា​ឃាតករ​តាំងពី​ក្រោយ​កើត​មាន​អំពើ​ឃាតកម្ម​រយៈពេល​១​ថ្ងៃ​មក​នោះ ។សូម​បញ្ជាក់​ថា អំពើ​ឃាតកម្ម​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ប្តី​បាន​កាប់​ប្រពន្ធ​បណ្តាល​ឱ្យ​ស្លាប់ រួច​អូស​សព​យក​ទៅ​ទម្លាក់​ទឹក​ប្រឡាយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥ សីហា ត្រង់​ចំណុច​នៅ​លើ​ផ្លូវលំ​មួយ​កន្លែង​ក្បែរ​ផ្ទះ​របស់​គ្រួសារ​ជន​រង​គ្រោះ ស្ថិត​ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​ប្តី​យក​កំ​បិត​ផ្គាក់​កាប់​ស្ទើរ​ដាច់​.​ក ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​មក​ពី​ទិញ​បង្អែម​នៅ​ផ្សា រ ហើយ​ជនសង្ស័យ​ជា​ប្តី​បាន​អូស​សព​ស្ត្រី​រង​គ្រោះ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​លូ​ក្បែរផ្លូវ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។
លោក​វរសេនីយ៍ឯក នេ​ត លី​ន អធិការ​នគរបាល​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្តី ដែល​រត់គេច​ខ្លួន ត្រូវ​បាន​នគរបាល​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ។តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ គេ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ជាក់លាក់​ណាមួយ​បញ្ជាក់​ពី​ដើមចម ដែល​ឈាន​ដល់​ការ​កាប់សម្លាប់​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រស់នៅ​ក្បែរ​ខាង​ថា កន្លង​មក គ្រួសារ​មួយ​នេះ​តែង​តែ​មានរឿង​រកាំរកូស​រហូត ដោយ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​ដាក់​ពាក្យ​លែងលះ​ដែរ តែ​ជន​ដៃដល់​ជា​ប្តី​មិន​ព្រម ។
ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ​ដែរ ក៏​ត្រូវ​បាន​អ្នក​ជិតខាង​សន្និដ្ឋាន​ថា អាច​បណ្តាល មក​ពី​ការ​ប្រច័ណ្ឌ ព្រោះ​កន្លង​មក​ជន​ដៃដល់​ជា​ប្តី​តែងតែ​ពោល​ពាក្យ​ថា អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​ហ៊ាន​មក​យក​ស្ត្រី​រង​គ្រោះ​ធ្វើ​ជា​ប្រ​ព​ន្ឋ គេ​នឹង​សម្លាប់​ចោល ។តាម​ប្រភព​ពី​អ្នក​ជិតខាង​បាន​បន្ត​ថា ជន​ដៃដល់​ជា​ប្តី​ក៏​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ៕ប្រភព៖ កោះសន្តិភាព