អតីតខ្សែប្រយុទ្ធជួរមុខ Man UTD និងជាម្ចាស់បាល់មាសនៅ World Cup 2010 ប្រកាសចូលនិវត្តន៍ហើយ!!

  • ពុធ ០៧ សីហា, ២០១៩ ០៩:៤៩
បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយកីឡាករ Diego Forlan បានប្រកាសក្នុងការព្យួរស្បែកជើងចូលនិវត្តន៍ ក្រោយចំណាយរយៈពេល ២២ឆ្នាំក្នុងអាជីពជាកីឡាករបាល់ទាត់។
កីឡាករDiego Forlan
Forlan ធ្លាប់លេងឲ្យក្លិបធំនៅអឺរ៉ុបជាច្រើនដូចជា Manchester United, Villarreal, At.Madrid និង Inter Milan។ មិនត្រឹមតែប៉ុណ្ណេះ Forlan ក៏ធ្លាប់លេងឲ្យក្លិបជាច្រើនទៀតនៅអាមេរិកខាងត្បូង និងអាស៊ីផងដែរ ដោយសរុបក្នុងការលេងឲ្យក្លិបទាំងអស់ Forlan បង្ហាញខ្លួនលើវាលស្មៅបាន ៥៨២ប្រកួត រកគ្រាប់បាល់បាន ២២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៧៤ដង។  
កីឡាករ Diego Forlan
កីឡាករ Diego Forlan
ជាមួយក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយវិញ Forlan ធ្លាប់ចូលលេងឲ្យក្រុមជម្រើសជាតិខ្លួនបាន ១១២ប្រកួត និងរកគ្រាប់បាល់បាន ៣៦គ្រាប់ ហើយរូបគេក៏ជាម្ចាស់មាសបាល់មាសក្នុងព្រឹត្តិការណ៍ FIFA World Cup 2010 នៅប្រទេសអាហ្វ្រិកខាងត្បូងផងដែរ និងជួយឲ្យអ៊ុយរ៉ាហ្គាយឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ៕
Forlan ឈ្នះបាល់មាសក្នុងព្រឹតិ្តការណ៍ World Cup 2010
ប្រភព៖ Fox Sports Asia