ឡូយកប់!! កីឡាករកម្ពុជា ឈ្នះកីឡាករថៃ ក្នុងតំណែងគូឯកកម្មវិធី Max នៅប្រទេសថៃ (មានវីដេអូ)

  • ពុធ ០៧ សីហា, ២០១៩ ១៤:១៥
ថៃ៖ ការប្រកួតប្រដាល់សេរីក្នុងកម្មវិធី Muay Thai Fighter របស់ស្ថាប័ន Max Muay Thai នៅប្រទេសថៃ កាលពីម្សិលមិញ កីឡាករកម្ពុជា សឿ​ សិទ្ធ បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ ភេតងើន ដោយពិន្ទុ ។
កីឡាករ សឿ សិទ្ធ និងកីឡាករថៃ ភេតងើន
ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៣.៥ គីឡូក្រាម ដែលជាការប្រកួតគូឯកក្នុងកម្មវិធីតែម្ដង។ ការប្រកួតចូលទឹកទីមួយភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាទៅវិញទៅមក ដោយបានធ្វើឲ្យការប្រកួតមានការជក់ចិត្តតាំងពីចាប់ផ្ដើមតែម្ដង។ មិនខុសគ្នាពីទឹកទី១ បន្តមកដល់ទឺកទី២ និងទឹកទី៣ កីឡាករទាំងពីរនៅតែបន្តសម្រុកគ្នា ប៉ុន្តែកីឡាករកម្ពុជាយើងហាក់មានប្រៀបជាងទាំងការវាយដៃ ទាត់ និងជង្គង់។ ជាលទ្ធផលចប់ការប្រកួត ៣ទឹក កីឡាករកម្ពុជា សឿ សិទ្ធ យកឈ្នះកីឡាករថៃ ដោយពិន្ទុ៕សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះទាំងអស់គ្នា៖