ពេលនេះ ស្ថានភាពជំងឺរបស់ អន្ទិត តាក់ ស៊ី បានធូរស្រាលនិងត្រឡប់ទៅព្យាបាលនៅផ្ទះបន្តទៀត

ភ្នំពេញ៖ ក្រោយពីបានអតតីតារាកំប្លែង អន្ទិត តាក់ ស៊ី បានប្រកាសលាចាកសិក្ខាបទ ដោយសារតែស្ថានភាពជំងឺរបស់ខ្លួន កាន់តែធ្ងន់ទៅៗធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់សង្គមមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ក្រោយបានឃើញបែបនេះ។
 ជាមួយគ្នានេះដោយ សារតែកម្រិតជាតិស្កររបស់អន្ទិត តាក់ ស៊ី បានឡើងខ្លាំងពេក លោកក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានពិធីលាចាកសិក្ខាបទ ចប់រួចរាល់ទៅតាមប្រពៃណីសាសនារបស់ខ្មែរ។ 
 ជាក់ស្ដែង នៅមុននេះបន្តិចបើតាមគណនីហ្វេសប៊ុករបស់ លោក ហេង ឡុង បានបង្ហោះឲ្យដឹងថា៖យ៉ាងណាមិញ បន្ទាប់ពីអតីតតារាកំប្លែងអន្ទិត តាក់ ស៊ី ព្យាបាលជំងឺរួចជាសះស្បើយរួច មិនដឹងថា នឹងបន្ត វិថីសិល្បៈ ឬក៏ប្រកបការងារយ៉ាងណានោះទេ មានតែរង់ចាំតាមដានទាំងអស់គ្នា៕​
តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖
អន្ទិត តាក់ ស៊ី
អន្ទិត តាក់ ស៊ី
នាង ភីម
អន្ទិត តាក់ ស៊ី និងប្រពន្ធ
អន្ទិត តាក់ ស៊ី ប្រពន្ធនិងកូនប្រុស
អន្ទិត តាក់ ស៊ី និងកូនប្រុស
សំណេររបស់ លោក ហេង ឡុង