Spurs យល់ព្រមនាំយក Dybala ពី Juventus ក្នុងតម្លៃខ្លួន……!!

  • ពុធ ០៧ សីហា, ២០១៩ ១៥:០១
អ៊ីតាលី៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានយល់ព្រមជាមួយក្លិបសេះបង្កង់ Juventus ទិញយកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Paulo Dybala ក្នុងតម្លៃខ្លួន ៦៤.៤លានផោន នេះបើតាមប្រភពសារព័ត៌មាន Sky នៅប្រទេសអ៊ីតាលី។
កីឡាករ Paulo Dybala
យ៉ាងណាមិញ ការផ្ទេរមិនទាន់អាចកើតឡើងជាផ្លូវការនៅឡើយទេ ដោយរង់ចាំការសម្រេចចិត្តពី Dybala ជាមុនសិន។ កាលពីខែមុន Tottenham Hotspur ធ្លាប់បានដាក់សំណើមកកាន់ Juventus ក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ Dybala ដើម្បីយកជំនួស Christian Eriksen និង Danny Rose ដែលអាចនឹងចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ក្នុងអំឡុងទីផ្សារដោះដូរកីឡាករលើកនេះ។ កាលពីពេលថ្មីៗនេះ Dybala ក៏មានដំណឹងលេចឮក្នុងការផ្លាស់ទៅលេងឲ្យបិសាចក្រហម Manchester United ដោយដោះដូរខ្សែប្រយុទ្ធ Romelu Lukaku មកកាន់ Juventus វិញដែរ។ ប៉ុន្តែព័ត៌មាននេះត្រូវបានស្ងាត់ទៅវិញ ក្រោយ Dybala បានបដិសេធដោយចង់នៅរួមរស់បន្តជាម្ចាស់ជើងឯកក្របខណ្ឌ Serie A រដូវកាលមុន។
កីឡាករ Paulo Dybala
យើងនឹងរង់ចាំមើលទាំងអស់គ្នាថា ម្ដងនេះ Dybala យល់ព្រមចូលរួមជាមួយជើងឯករង UEFA Champions League កាលពីរដូវកាលមុនដែរឬទេ?ប្រភព៖ Sky Sports