ធ្លាប់តែឃើញ V ពាក់ឈុត ប្រ៊េនៗថ្លៃៗ ដល់ពេលមកពាក់មួកអ្នកចម្ការ បែបនេះវិញ រឹតតែគួរឲ្យស្រលាញ់

កូរ៉េខាងត្បូង ៖ បើនិយាយពីរឿងសម្រស់ស្រស់សង្ហា V មិនមែនទើបតែល្បីថ្មីៗនេះទេ ជាក់ស្ដែងកម្លោះរាងខ្ពស់ស្ដើងម្នាក់នេះ ពិតជាមានមន្តស្នេហ៍សម្បើមណាស់ សូម្បីតារាៗក្នុងវិស័យសិល្បៈដូចគ្នា ក៏ចាប់អារម្មណ៍លើរូបលោកមិនតិចនាក់ដែរ។ជាការពិតណាស់ ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់បានឃើញ V នៅក្នុងឈុតប្រ៊េនៗ ដែលមានតម្លៃថ្លៃៗជាច្រើនរួចមកហើយ។ ក្នុងនោះដែរ ការតុបតែងខ្លួនរបស់លោក ក្នុងពេលសម្ដែង​លើឆាក និងនៅខាងក្រៅ ពិតជាមានភាពខុសប្លែកគ្នាជាខ្លាំង ព្រោះ V ជាមនុស្សមានចំណូលចិត្ត ស្លៀកឈុតបែបធំៗ រលុងៗ ច្រើនជាង។យ៉ាងណាមិញ​ ប្រសិនបើប្រិយមិត្តក្រឡេកមកមើលពី ស្ទីលតុបតែងខ្លួនបែបអ្នកចម្ការរបស់ V វិញនោះ ឃើញថាពិតជាស្រស់សង្ហា មិនចាញ់ឈុតប្រ៊េនៗឡើង។ នៅខណៈពេលដែល BTS ទៅថតកម្មវិធីនៅខាងក្រៅម្ដងៗ ពួកគេមើលទៅពិតជាមានភាពស្រស់សង្ហា ទោះបីស្ថិតក្នុងឈុតសាមញ្ញក៏ដោយ ហើយក្នុងនោះដែរ V គឺជាសមាជិកដែលលេចធ្លោបំផុត ព្រោះលោកចូលចិត្តតុបតែងខ្លួនស្ទីលប្លែកៗខុសពីសមាជិកក្រុមជានិច្ច៕ដើម្បីកុំឲ្យខាតពេលយូរ តោះមកទស្សនារូបភាព V ពេលពាក់មួកអ្នកចម្ការខាងក្រោមនេះ ៖
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V