ធ្លាប់គេចំអកមើលងាយ តែពេលនេះជីវិត ដេននី ក្វាន់ ប្រែហាយសូរ ១៨០ដឺក្រេ!

ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ ទោះបីជាស្ងាត់នៅក្នុងការងារសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាចាប់អារម្មណ៍ ទៅលើជីវិតដ៏ហាយសូររបស់នាង ក្រោយបានសម្រាកពីសិល្បៈប៉ុន្មានឆ្នាំនេះ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបានបង្ហាញពីជីវិតដ៏ល្អ បែបហាយសូររបស់នាង ភ្ជាប់ជាមួយនឹងពាក្យក្នុងចិត្ត ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងចំពោះការតស៊ូគ្រប់គ្នា។ដោយក្នុងនោះនាងបាន និយាយយ៉ាងខ្លីថា៖ទន្ទឹមនឹងពាក្យប៉ុន្មានឃ្លានេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន​ ពេញចិត្តក៏ដូចជាសរសើរដល់នាង ដែលរឹងមាំជំនះជាមួយនឹងពាក្យសម្តីទាំងនោះ និងធ្វើឲ្យខ្លួនឯងជោគជ័យកាន់តែខ្លាំងឡើង រហូតមានឡាន លុយចាយមិនអស់ រស់នៅទ្រនំខ្ពស់ ពាក់មាសពេជ្រជ្រែកខ្លួនបែបនេះ។មិនត្រឹមតែប៉ុណ្ណោះទោះបីជាមានទ្រព្យស្តុកស្តុមបែបណា នាងនៅតែមិនភ្លេចធ្វើការជួយដល់អ្នកក្រីក្រ លំបាក ជាពិសេសចាស់ដែលក្រីក្រជាច្រើន រាល់ពេលដែលនាងទំនេរពីការងារ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
ដេននី ក្វាន់
ដេននី ក្វាន់
ជីវិតបែបហាយសូរដេននី ក្វាន់
ជីវិតបែបហាយសូរដេននី ក្វាន់
ជីវិតបែបហាយសូរដេននី ក្វាន់
ជីវិតបែបហាយសូរដេននី ក្វាន់
ជីវិតបែបហាយសូរដេននី ក្វាន់
ដេននី ក្វាន់