HyunA និងE’Dawn ស្វីតពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យហ្វេន លួចច្រណែនមិនតិចទេ

កូរ៉េ​ខាង​ត្បូង៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ​HyunA និង​E’Dawn ដែល​អ្នក​គ្រប់​គ្នា​ស្គាល់​ថា​ជាHyojong នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ពួក​គេ​បង្ហាញខ្លួន ក្នុង​កម្ម​វិធីសម្ពោធ​N21 នៅ​ក្នុងផ្សារ​ទំ​នើបFalleria ដែល​ស្ថិត​នៅ​លើ​ផ្លូវ​Apgujeong។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ ​អ្នក​គាំ​ទ្រ​បាន​លាន់មាត់​ ​សរ​សើរ​ពី​ភាព​ផ្អែម​ល្ហែម​ របស់​ពួក​គេ​ទាំងពីរ បើ​ទោះ​ប្បី​ជា​ពួក​គេ ​បាន​ស្រលាញ់​គ្នា​យូរ​មក​ហើយ​ក៏​ដោយ ​ក៏​ពួក​គេ​នៅ​តែ​ស្រលាញ់គ្នា​ខ្លាំង​ដដែល។ ជាក់​ស្តែង​ក្នុង​ពេល ​ដែល​ថត​រូប​នោះ ​គេ​បាន​ឃើញ​តារា​ស្រី​HyunA បាន​យក​ដៃ​បាំង​ថ្ងៃ​ ឲ្យ​មិត្ត​ប្រុស​របស់​ខ្លួន​ ដែល​បាន​ធ្វើឲ្យ ​អ្នក​គាំ​ទ្រ​រំ​ភើ​បចិត្ត​​ជំនួស​។ អ្នក​គាំ​ទ្រជា​ច្រើន​ ​បាន​លើក​ឡើង​ថា៖លើស​ពី​នេះ​ទៅទៀត​នោះ​ បើទោះ​បី​ជា​ពួក​គេ ​បាន​ចេញ​ពី​ទី​តាំង​ថត​រូប ​ហើយ​ក៏​ដោយ​ក៏​HyunA នៅ​តែ​បន្ត​កាន់​ដៃ​E’Dawn ជាប់​រហូតផងដែរ។ ដោយ​សា​រតែ​ភាព ​ផ្អែម​ល្ហែម​របស់​អ្នក​ទាំង​ពីរ​ដូច្នេះ​ហើយ​ ទើ​បបាន​ជា​មនុស្ស​ជា​ច្រើន ​បាន​និយាយ​ថា​ពួកគេ​ប្រាថ្នា​ចង់​បាន ​ស្នេហា​ដូច​ជាគូស្នេហ៍​មួយ​គូយ៉ាងដូច្នោះ​ដែរ៕
តារាចម្រៀងHyunA
តារាចម្រៀងប្រុសE’Dawn
HyunA និង​E’Dawn
HyunA និង​E’Dawn
HyunA និង​E’Dawn
HyunA និង​E’Dawn
HyunA និង​E’Dawn
HyunA និង​E’Dawn
HyunA និង​E’Dawn
HyunA និង​E’Dawn
HyunA និង​E’Dawn