ក្ដុកក្ដួល! បងប្រុសលួងលោមប្អូនស្រីមិនឲ្យយំ ក្រោយពីឪពុកម្ដាយស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ (មានវីដេអូ)

ចិន៖ កាលពីថ្មីៗកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ បណ្ដាលឲ្យឪពុកម្ដាយស្លាប់ចោលកូនចំនួនពីរនាក់យ៉ាងអាណោចអាធម៌ នៅក្នុងទីក្រុង Jiangxi ប្រទេសចិន។នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្ដាញអ៊ីធើណែត បង្ហាញពីក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ឈរស្រែកយំយ៉ាងខ្លាំង ដោយមានឈាមប្រឡាក់ជោគពេញអាវ នៅពេលដែលបាត់បង់ឪពុកម្ដាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចំណែកប្អូនស្រីអាយុ២ឆ្នាំវិញ បានត្រឹមឈរនៅពីក្រោយបងប្រុស ដូចជាមិនដឹងរឿងអ្វីទាំងអស់។ វីដេអូនោះ កំពុងឆាបឆក់បេះដូងអ្នកទស្សនា ធ្វើឲ្យស្រក់ទឹកភ្នែក។
បងប្អូនទាំងពីរ
ប្រភពបានឲ្យដឹងថា ក្មេងទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងពិនិត្យឃើញថា រងរបួសស្រាលតែប៉ុណ្ណោះ។ ពួកគេទាំងពីរនាក់បានធ្វើឲ្យគ្រូពេទ្យនៅទីនោះសឹងតែទប់ទឹកភ្នែកមិនបាន នៅពេលដែលក្មេងជាបងប្រុស លួងលោមប្អូនស្រីដោយនិយាយថា៖ អំឡុងពេលពួកគេសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គ្រូពេទ្យបានផ្ដល់ជានំចំណីអាហារ  សម្លៀកបំពាក់ទៅកាន់ពួកគេទាំងពីរ និងមើលថែយ៉ាងយកចិត្តទុកដាក់។
ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យ
ប្រភពបានបន្ដថា ក្រោយពីឪពុកម្ដាយរបស់ក្មេងទាំងពីរស្លាប់ទៅ ក្មេងទាំងពីរត្រូវទៅរស់នៅជាមួយ លោកយាយនិងលោកតាដែលកំពុងមានបញ្ហាសុខភាព ថែមទាំងមានជីវភាពខ្វះខាតទៀតផង។អង្គការសប្បុរសធម៌បានរៀបចំគម្រោងមួយ ដើម្បីរៃអង្គាសប្រាក់ជួយផ្គត់ផ្គង់បងប្អូនទាំងពីរ។ ការរៃអង្គាសនេះ គឺគោលដៅនៃទឹកប្រាក់ចំនួន ៣០០,០០០យ័ន (៤,៣០០ដុល្លារអាមេរិក) ប៉ុន្ដែឥឡូវនេះបានទទួលចំនួន ៥២២,០០០យ័ន (៧៤,០០០ដុល្លារអាមេរិក)៕សូមទស្សនារូបភាពបន្ថែមនិងវីដេអូខាងក្រោម៖
ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យ
ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យ