ក្រោយបញ្ជាក់រឿងទាក់ទងគ្នាភ្លាម​ ហ្វេននាំគ្នាកាត់.តរូប Jihyo និង Daniel ចូលគ្នា ឡើងសមដូចរូបថតមែនទែន

កូរ៉េខាងត្បូង៖ ក្រោយពីបែកធ្លាយទំនាក់ទំនងស្នេហារវាងតារាចម្រៀងប្រចាំផលិតកម្ម JYP នាង Jihyo និងលោក Kang Daniel មក អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិខុសៗពីគ្នា ដោយអ្នកខ្លះ ពួកគេពិតជាពេញចិត្តនួវគូស្នេហ៍មួយនេះ ឯចំណែកអ្នកខ្លះទៀត បែរជាមិនពេញចិត្ត ហើយថែមទាំងនិយាយពាក្យសម្តីមិនសមរម្យ ទៅកាន់អ្នកទាំងពីរថែមទៀត។យ៉ាងណាមិញ​ បើនិយាយចំពោះអ្នកគាំទ្រដែលស្ងប់ស្ញែងចំពោះគូស្នេហ៍ថ្មីថ្មោងនេះវិញ ពួកគេបានធ្វើរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយពួកគេបាននាំគ្នាកាត់.តរូបភាពរបស់នាង Jihyo និងលោក Kang Daniel ចូលគ្នា ដែលមើលទៅពិតជាប្លែកភ្នែក និងដូចរូបពិតៗមែនទែន។គួររម្លឹកដែរថា កាលពីថ្មីៗនេះ រឿងរ៉ាវស្នេហារបស់នាង Jihyo និងលោក Daniel ត្រូវបានទម្លាយដោយសារព័ត៌មាន Dispatch ហើយខាងផលិតកម្មទាំងពីរក៏បានចេញមុខបញ្ជាក់ថា រឿងនេះគឺជារឿងពិតផងដែរ។ ដូច្នេះហើយ សម្រាប់អ្នកគាំទ្រវិញ ពួកគេមានតែជូនពរឲ្យ Jiyho និងលោក Daniel ស្រលាញ់គ្នាឲ្យបានយូរ និងមានក្តីសុខតែប៉ុណ្ណោះ៕កុំឲ្យខាតពេលយូរ ចង់ដឹងថាហ្វេនៗនាំគ្នាកាត់តរូបបែបណាខ្លះ តោះតាមដានខាងក្រោម៖
រូបកាត់តJihyo និង Daniel
រូបកាត់ត Jihyo និង Daniel
រូបកាត់ត Jihyo និង Daniel
រូបកាត់ត Jihyo និង Daniel
រូបកាត់ត Jihyo និង Daniel
រូបកាត់ត Jihyo និង Daniel
រូបកាត់ត Jihyo និង Daniel
រូបកាត់ត Jihyo និង Daniel
រូបកាត់ត Jihyo និង Daniel
រូបកាត់ត Jihyo និង Daniel