ក្តុកក្តួលណាស់ បង្ហោះសារសុំទោសប៉ុណ្ណឹងហើយ ហ្វេននៅតែបន្តរិះគន់ Kang Daniel កាន់តែខ្លាំងឡើង

កូរ៉េខាងត្បូង ៖ ចាប់តាំងពីថ្ងៃដែល Kang Daniel ត្រូវគេទម្លាយថា កំពុងមានទំនាក់ទំនងស្នេហាជាមួយសមាជិកក្រុម Twice លោកហាក់ដូចជាទទួលបាន ការរិះគន់កាន់តែខ្លាំងឡើង ជាពិសេសនោះគឺ ពាក្យរិះគន់ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោកផ្ទាល់តែម្ដង។គួរបញ្ជាក់ផងដែរថា កាលពេលថ្មីៗនេះ លោកបានបង្ហោះសារដ៏វែងអន្លាយមួយ ដើម្បីជាការសុំទោសទៅកាន់ហ្វេន ចំពោះដំណឹងទំនាក់ទំនងស្នេហារបស់លោក ដោយលោកមិនបានប្រកែក ឬក៏បង្ហាញក្ដីស្រលាញ់អ្វីឡើយ គ្រាន់តែសុំទោសដែលធ្វើឲ្យគ្រប់គ្នាមិនសប្បាយចិត្ត។ លោកថែមទាំងបានសន្យាទៀតថា លោកនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានល្អ ធ្វើជា ​Kang Daniel ដែលពូកែជាងមុនដើម្បីអ្នកគាំទ្រគ្រប់គ្នា។ប៉ុន្តែផ្ទុយទៅវិញ លោកបែរជាទទួលបាន ការរិះគន់កាន់តែខ្លាំង ដោយពួកគេបានលើកឡើងថា Kang Daniel ជាមនុស្សដែលគ្មានទេពកោសល្យផ្នែកច្រៀង និងរ៉េបទេ លោកអាចត្រឹមតែរាំប៉ុណ្ណោះ។ ពួកគេបានបន្តថា Kang Daniel គួរតែយកពេលវេលាណាត់ជួបនោះ ទៅខិតខំហ្វឹកហាត់បន្ត វាល្អជាង។ អ្នកខ្លះវាយប្រហារធ្ងន់ៗទៅលើលោកថា ជាមនុស្សដែលគ្មានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែបែរជាខំសាងរឿងអាស្រូវ ម្ដងហើយម្ដងទៀត។ក្នុងនោះដែរ កំណើននៃក្រុមអ្នកគាំទ្រដែលចាកចេញ ហើយឈប់គាំទ្រ Kang Daniel ក៏មានច្រើន គួរឲ្យកត់សម្គាល់៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel