អីយ៉ា! គ្រាន់តែបានឈប់សម្រាកពីហាត់ទាហានភ្លាម Key ណាត់ Soyou ញ៉ាំបាយភ្លែត

កូរ៉េខាងត្បូង៖ កាលថ្ងៃទី០៦ ខែសីហាម្សិលមិញនេះ តារាចម្រៀងស្រី​Soyou សមាជិកអតីតក្រុមចម្រៀងនារីSISTAR បានផុសពីរសន្លឹកជាមួយ Key សមាជិកក្រុមSHINee នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់ខ្លួន ខណៈពេលដែលពួកគេទាំងពីរបានជួប និងញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងសប្បាយរីករាយ។ ជាមួយគ្នានេះ គួរឲ្យដឹងផងដែរថា Key បានចូលហ្វឹកហាត់ទាហាន​តាំងពីខែមីនាមកម្ល៉េះ ប៉ុន្តែនេះជាពេលឈប់សម្រាកពីការហ្វឹកហាត់របស់លោក ទើបឆ្លៀតពេលមកជួប និងញ៉ាំអាហារជុំគ្នាជាមួយមិត្តភក្តិជិតស្និទ្ធដូចជាSoyou តែម្តង។ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រនាំគ្នាចូលទៅComment សរសើរគ្រប់គ្នា ពីមិត្តភាពរបស់ពួកគេទាំងពីរ។ លើសពីនេះថែមទាំងមានអ្នកគាំទ្រមួយចំនួនទៀត បានបង្ហាញពីអារម្មណ៍នឹករលឹកចំពោះKey  ហើយចង់ឲ្យលោកបញ្ចប់ភារកិច្ចឆាប់ៗ និងត្រលប់មកធ្វើការនៅក្នុងវិស័យសិល្បៈដូចដើមវិញ៕ សូមទស្សនារូបភាពខាងក្រោម៖
Key
Key
Soyou
Soyou
រូបពេលពួកគេញ៉ាំអាហារជាមួយគ្នា
រូបពេលពួកគេញ៉ាំអាហារជាមួយគ្នា