ស្រីស្អាតម្នាក់ រៀនបណ្តើរធ្វើការបណ្តើរ ហើយតែងតែហាត់ប្រាណ នៅពេលតានតឹង...ចុងក្រោយក៏បានបង្កើតកម្មវិធីហាត់ប្រាណមួយ រកប្រាក់បានជាង ១,៥លានផោន

អង់គ្លេស៖ ស្រីស្អាតម្នាក់ល្បីពេញអ៊ីនធើណេត ក្រោយនាងរៀនបណ្តើរធ្វើការងារបណ្តើរ ហើយតែងតែហាត់ប្រាណ នៅពេលតានតឹង ចុងក្រោយក៏បានបង្កើតកម្មវិធីហាត់ប្រាណមួយ រកប្រាក់បានជាង ១,៥លានផោន។ស្រីស្អាតម្នាក់នេះមានឈ្មោះ Krissy Kela អាយុ ២៤ឆ្នាំ រស់នៅក្នុងទីក្រុងឡុងដ៍ ធ្លាប់ធ្វើការជាអ្នករត់តុមួយអាទិត្យ ៣០ម៉ោង ខណៈពេលនាងកំពុងតែរៀនវិជ្ជាជីវៈមេធាវីផងដែរ។នាងបាននិយាយថា៖
អ្នកនាងKrissy Kela
ដូច្នេះ នាងរមែងហាត់ប្រាណជាញឹកញាប់ ហើយក៏ចាប់ផ្តើមបង្ហោះវីដេអូហាត់ប្រាណចូលក្នុងបណ្តាញសង្គម Instagram ជាហូរហែផងដែរ។អ្នកនាង Krissy Kela បានបន្តរៀបរាប់ទៀតថា៖អ្នកនាង Krissy បានរៀនចប់វិជ្ជាជីវៈធ្វើជាមេធាវីកាលពីឆ្នាំមុន ហើយក៏បានបង្កើតកម្មវិធីហាត់ប្រាណមួយឈ្មោះ Tone and Sculpt កាលពីខែមករាឆ្នាំនេះផងដែរ។ គ្រាន់តែរយៈពេល ១២សប្តាហ៍ប៉ុណ្ណោះ មានអ្នកទាញយកកម្មវិធីនេះដល់ទៅជាង ២៥០,០០០នាក់ ធ្វើឱ្យនាងអាចរកចំណូលបានជាង ១,៥លានផោនពីកម្មវិធីដ៏អស្ចារ្យនេះ។
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
នៅក្នុងកម្មវិធី Tone and Sculpt មានលំហាត់ប្រាណជាង ៦០០លំហាត់ ដែលមានមុខងារពិសេសជាច្រើនទាក់ទិនទៅនឹងលំហាត់ប្រាណ និងរបបអាហារជាច្រើន។ជាចុងក្រោយអ្នកនាង Krissy បាននិយាយថា៖រឿងរ៉ាវរបស់អ្នកនាង Krissy បាននិងកំពុងតែល្បីពេញអ៊ីនធើណេត ហើយក៏មានមនុស្សជាច្រើនបានកោតសរសើរនូវការតស៊ូ និងសម្រស់របស់នាងផងដែរ៕
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela