ឃោរឃៅណាស់! ម្ដាយចាក់ទឹកថ្នាំលាងបង្គន់ចូលមាត់ទារិកា រួចដាក់ក្នុងថងផ្លាស្ទិកយកទៅបោះចោល (មានវីដេអូ)

ថៃ៖ ម្ដាយចិត្តព្រៃផ្សៃម្នាក់ ចាក់ទឹកថ្នាំលាងបង្គន់ចូលមាត់ទារិកាដែលទើបនឹងកើតថ្មីៗ រួចវេចដាក់ក្នុងថង់ផ្លាស្ទិក ទម្លាក់ពីលើអគារជាន់ទី៣ បណ្ដាលឲ្យស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នៅខេត្ត Nonthaburi ប្រទេសថៃ។
ទារិកាដែលបានស្លាប់
ប្រភពបានឲ្យដឹងថា នារីដែលជាម្ដាយឈ្មោះ Aom មានអាយុ១៨ឆ្នាំ មានមិត្តប្រុសឈ្មោះថា Jay អាយុ២៣ឆ្នាំ។ ពួកគេទាំងពីរគឺរស់នៅជាមួយគ្នា ដោយមិនបានរៀបការ។ ដំបូង នាង Aom បានបដិសេធថាខ្លួនមិនបានសម្លាប់ទារិកាដែលគេប្រទះឃើញនៅក្នុងធុងសំរាមនោះទេ។ ក្រោយពីប៉ូលិសបានឆែកកាមេរ៉ាសុវត្ថិភាព និងធ្វើតេស្តឈាមនាង ជាមួយទារិការួចមក ទើបបង្ហាញថានាងពិតជាម្ដាយដែលបានប្រព្រឹត្តអំពើព្រៃផ្សៃទៅលើកូនខ្លួនឯងពិតមែន។នាង Aom បានធ្វើការសារភាពប្រាប់ប៉ូលិសថា៖
ប៉ូលិសកំពុងឲ្យនាងធ្វើសកម្មភាពឡើងវិញ
ប្រភពបានបន្ដថា លោក Jay ដែលជាមិត្តប្រុសបានបដិសេធផងដែរថា លោកមិនបានដឹងឬរួមគំនិតជាមួយមិត្តស្រីរបស់លោកទេ ដោយនិយាយថា៖
ប៉ូលិសកំពុងឲ្យនាងធ្វើសកម្មភាពឡើងវិញ
ទោះយ៉ាងណា នាង Aom បានយល់ព្រមទទួលទោសកំហុសគ្រប់យ៉ាងដែលនាងបានប្រព្រឹត្ត ចំណែកលោក Jay សុំបដិសេធមិនដឹងរឿងអ្វីទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសបានចាប់ពួកគេទាំងពីរនាក់ពីបទឃាតកម្ម។គួរឲ្យដឹងដែរថា ប៉ូលិសនិងធ្វើការស៊ើបអង្កេតបន្ត ព្រោះពួកគេទាំងពីរអាចនឹងមានអ្វីលាក់លៀមបន្ថែមទៀត៕សូមទស្សនារូបភាពបន្ថែមនិងវីដេអូខាងក្រោម៖
ពួកគេទាំងពីរត្រូវបានប៉ូលិសចាប់ខ្លួន
ពួកគេទាំងពីរត្រូវបានប៉ូលិសចាប់ខ្លួន