vivo ក្លាយជាអ្នកឧបត្ថម្ភធំបំផុត នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol Junior Concert! (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីបានទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់នៅក្នុងការលក់ស្មាតហ្វូនជាច្រើនម៉ូដែលនៅក្នុងទីផ្សារប្រទេសកម្ពុជារយៈពេលជាងពីរឆ្នាំនេះ ក្រុមហ៊ុនស្មាតហ្វូន vivo ត្រូវបានគេទទួលស្គាល់ ក៏ដូចជាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើន ទៅលើការរចនា រូបរាង កាមេរ៉េថតរូប បច្ចេកវិទ្យាទំនើបៗ និងគុណភាពនៃផលិតផលជាដើម។នៅពេលដ៏ខ្លីខាងមុខនេះដើម្បីជាការតបស្នង ក៏ដូចជាការថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់នៅកម្ពុជា ក្រុមហ៊ុនស្មាតហ្វូន vivo សហការជាមួយនឹងស្ថានីយ៍៍ទូរទស្សន៍ហង្សមាស HDTV បាននាំមកនូវកម្មវិធីពិសេសលំដាប់ថ្នាក់ពិភពលោកថ្មីមួយទៀតមកកាន់កម្ពុជានោះគឺ Cambodia Idol Junior Concert ដែលនេះគឺជាកម្មវីធីដំបូងបំផុត និងលើកទីមួយហើយដែលក្រុមហ៊ុន vivo ជាក្លាយជាអ្នកឧបត្ថម្ភផ្តាច់មុខ។
ស្មាតហ្វូនvivo S1
តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីនេះ បានឱ្យដឹងថាកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol Junior Concert ជំនាន់ទីមួយនេះ គឺមានគណៈកម្មការចំនួនបីរូប និងចូលមកដាក់ពិន្ទុសម្រាប់ការប្រឡងប្រជែងនេះ ក្នុងនោះរួមមានដូចជាលោក ព្រាប សុវត្ថិ ដែលជាតារាតំណាងផលិតផលស្មាតហ្វូន vivo និងលោក ឆន សុវណ្ណរាជ រួមនឹងកញ្ញា សុខ ស្រីនាង ដែលជាសុទ្ធសឹងតែជាតារាចម្រៀងល្បីលំដាប់ជួរមុខនៅកម្ពុជា។សម្រាប់ការដាក់ពាក្យចូលរួមក្នុងការប្រកួតនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ គឺនិងធ្វើឡើង ៥ ខេត្តក្រុង (ជ្រើសរើសអាយុចាប់ពី: ៧-១៧ឆ្នាំ)៖
- លើកទីមួយ នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែសីហា នៅសណ្ឋាគារ ស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង
- លើកទីពីរ នឹងធ្វើនៅថ្ងៃទី ១៨ ខែសីហា នៅ The Heritage Walk ទីរួមខេត្តសៀមរាប
- លើកទីបី នឹងធ្វើនៅថ្ងៃទី ២២ ខែសីហា នៅមុខសណ្ឋាគារទន្លៃវៃកូ ក្រុងស្វាយរៀង
- លើកទីបួន នឹងធ្វើនៅថ្ងៃទី ២៣ ខែសីហា នៅមុខសណ្ឋាគារ LBN ASIAN ខេត្តកំពង់ចាម
- លើកទីប្រាំ នឹងធ្វើនៅថ្ងៃទី ២៥ ខែសីហា នៅផ្សារទំនើប Aeon Mall Phnom Penh។
សម្រាប់វគ្គជំរុះ គឺនិងធ្វើឡើងនៅដើមខែ ៩ នៅក្នុងផ្សារទំនើប Aeon សែនសុខស៊ីធី ជាន់ទី២ គឺនៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ហង្សមាសតែម្តង។
កម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodia Idol Junior Concert
កម្មវិធីនេះ គឺឧបត្ថម្ភផ្ដាច់មុខដោយ ស្មាតហ្វូន vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោ ដោយស្កេនក្រយ៉ៅដៃលើអេក្រង់ និងមានកាមេរ៉ាសែលហ្វីបចេ្ចកវិទ្យា AI ទំហំ 32 MP៕
ស្មាតហ្វូនvivo S1