វណ្ណីកា កាន់តែស្អាតប្លែកសាហាវ ក្រោយកែត្របកភ្នែក ឲ្យរាងធំជាងមុន!

ភ្នំពេញ៖ បើនិយាយពីតារាស៊ិចស៊ី ប្រហែលជាគេនឹកដល់ វណ្ណីកាមុនគេតែម្តង ដែលជាតារាម្នាក់ ចំណាំតែងខ្លួន និងលេងសម្លៀកបំពាក់ស៊ីអារម្មណ៍ រាល់ពេលនាង ដើរលេងកម្សាន្ត តាមទីជិតទីឆ្ងាយម្តងៗ។ ហើយក្នុងមួយរយៈពេលនេះ វណ្ណីកា ហាក់ដូចជា​មិនសូវមានពេល ចូលប្រឡូកសិល្បៈឲ្យបានដិតដល់នោះទេ ដោយនាង រវល់នឹង មុខជំនួញរកស៊ីរបស់នាង ឲ្យកាន់តែប្រសើរជាងមុន។ប៉ុន្តែអ្វីដែលគេសម្គាល់ឃើញ និងគិតថា មានការខុសប្លែកលើសម្រស់របស់នាង ជាងមុននោះគឺ ត្របកភ្នែក រាងធំក្រាស់ខ្លាំង ព្រោះថា ត្របកភ្នែករបស់តារាស្រីរូបនេះ កាលពីមុន សឹងតែមើលមិនឃើញថា នាងមានត្របកភ្នែកនោះទេ។ចំពោះការប្រែប្រួលបែបនេះ ក៏មានហ្វេនជាច្រើន បានគិតថា​មានភាពស្រស់ស្អាតខ្លាំងផងដែរ កាន់តែមានការទាក់ទាញ ដែលឃើញរង្វង់ភ្នែក រាងធំដូចតុក្កតា ប្លែកដូចជាកូនកាត់ យ៉ាងដូច្នេះដែរ។ យ៉ាងណាមិញ ការកែកុនបន្តិចបន្តូច ទៅលើរឿងសម្ផស្ស ជារឿងធម្មតាទៅហើយ សម្រាប់មនុស្សស្រី នាពេលបច្ចុប្បន្ន ព្រោះថា សម្រស់ធម្មជាតិ មិនអាចល្អឥតខ្ចោះ​ ទៅតាមបំណងប៉ងប្រាថ្នារបស់ខ្លួនបាននោះទេ ទាល់តែមានការថែមថយខ្លះ ទើបសម្រស់ ក៏អាចស្អាតទៅតាមនោះផងដែរ៕
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែក កាលពីមុន
ត្របកភ្នែក កាលពីមុន