ក្ដៅៗ!! អតីតខ្សែប្រយុទ្ធ Arsenal និង Man UTD កីឡាករ Welbeck រកបានក្លិបថ្មីហើយ

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ០៨:៤៩
អង់គ្លេស៖ ក្លិបបាល់ទាត់ Watford ដែលកំពុងលេងនៅក្របខណ្ឌ Premier League បានចុះកិច្ចសន្យានាំយកអតីតខ្សែប្រយុទ្ធរបស់ Arsenal និង Manchester United កីឡាករ Danny Welbeck ក្រោយកីឡាកររូបនេះចាកចេញពីកាំភ្លើងធំ Arsenal បន្ទាប់ពីចប់រដូវកាល ២០១៨-២០១៩។
Welbeck ទៅចូលរួមជាមួយ Watford
Welbeck មិនបានបន្តកិច្ចសន្យាថ្មីជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ នេះទេ ក្រោយកិច្ចសន្យារវាងគេនឹងក្លិបបានបញ្ចប់។ រូបគេបានចំណាយរយៈពេល ៥ឆ្នាំជាមួយកាំភ្លើងធំ Arsenal ក្រោយចាកចេញពីបិសាចក្រហម Manchester United កាលពីអំឡុងឆ្នាំ ២០១៤។ គួរបញ្ជាក់ផងដែរថា ដោយសារបញ្ហារបួស Welbeck បង្ហាញខ្លួនឲ្យ Arsenal បានត្រឹម ១៤ប្រកួត និងរកគ្រាប់បាល់បាន ៥គ្រាប់ប៉ុណ្ណោះកាលពីរដូវកាលមុន៕
កីឡាករ Danny Welbeck
ប្រភព៖ Fox Sports Asia