ឱកាសមកដល់ទៀតហើយ! ចាប់យកក្តីស្រមៃក្លាយជាតារាចម្រៀងវ័យក្មេង ក្នុងផលិតកម្មរស្មីហង្សមាស! (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ចាប់ផ្ដើមធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ តើប្អូនៗកុមារអាយុ ៧ ឆ្នាំ ដល់ ១៧ ឆ្នាំ ត្រៀមខ្លួនហើយ ឬនៅ? វគ្គជម្រុះដំបូងទីតាំងទីមួយនឹងធ្វើឡើងនៅសណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្ដបាត់ដំបង នៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ នេះចាប់ពីម៉ោង ៨:០០ ព្រឹកតទៅ។កាន់តែពិសេសលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗក៏អាចចូលរួមទស្សនាដោយសេរីការប្រគំតន្ត្រី Cambodian Idol Junior Concert ដែលធ្វើមុនមួយថ្ងៃគឺនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨:០០ យប់តទៅ នៅស្ទូឌីយ៉ូហង្សមាស HDTV ផ្សារទំនើប AEON Mall ភ្នំពេញជាន់ទីបួន។សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ ពាក្យចូលរួមប្រឡងមានដាក់លក់ហើយនៅក្រុមហ៊ុនហង្សមាសវីដេអូ។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោដោយស្កេនក្រយ៉ៅដៃលើអេក្រង់ AI សែលហ្វី 32 MP៕
កម្មវិធីប្រឡងចម្រៀងកុមារCambodian Idol Junior