នារីអូទេសដ៏ស្រស់ស្អាតម្នាក់ ត្រូវស្លាប់យ៉ាងសង្វេគ ក្រោយមូសខ្លាខាំបាន ៣ថ្ងៃ

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១០:២១
ថៃ៖ មូសខ្លាជាសត្វដែលមនុស្សគ្រប់គ្នាស្អប់ជាទីបំផុត ព្រោះវាតែងតែខាំយើងនិងបង្កឱ្យមានជំងឺគ្រុនឈាមជាដើម។ជាក់ស្តែងកាលពីពេលថ្មីៗនេះ មាននារីអូទេសដ៏ស្រស់ស្អាតម្នាក់ រស់នៅក្នុងប្រទេសថៃ បានស្លាប់យ៉ាងគួរឱ្យអាណោចអាធ័មបំផុត ព្រោះតែជំងឺគ្រុនឈាម បន្ទាប់ពីត្រូវមូសខ្លាខាំបាន ៣ថ្ងៃ។យោងតាមប្រភពបានឱ្យដឹងថា នាង Apitchaya Jareondee វ័យ២៥ឆ្នាំ មុខរបរជានារីអូទេស ធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air ស្រាប់តែក្តៅខ្លួន និងឈឺក្បាលជាខ្លាំង បន្ទាប់ពីត្រូវមូសខ្លាខាំ។
នាងApitchaya Jareondee
ក្រោយមក នាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Lanna ក្នុងទីក្រុងឈៀ​ង​ម៉ៃ។ គ្រូពេទ្យបានរកឃើញថា នាងមានជំងឺគ្រុនឈាម។ ជាអកុសល នារីអូទេសម្នាក់នេះ ឆ្លងជំងឺធ្ងន់ធ្ងរពេក រហូតដល់ថ្នាក់ហូរឈាមខាងក្នុង និងខូចគ្រឿងក្នុង។ នាង Apitchaya ត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ជាផ្លូវការកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ពោលគឺ នាងត្រូវបានមូសខ្លាខាំបានតែ ៣ថ្ងៃប៉ុណ្ណោះក៏ស្លាប់បាត់បង់ជីវិតតែម្តង។
នាងApitchaya Jareondee
យ៉ាងណាមិញ សាកសពអ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកទៅបញ្ចុះទៅតាមប្រពៃណី។ ចំណែកគ្រូពេទ្យបានផ្តល់ជាដំបូន្មានទៅដល់មនុស្សទូទៅ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវបិទបង្អួច និងគេងត្រូវចងមុង ព្រោះបច្ចុប្បន្ននេះជារដូវវស្សា ហើយតែងតែមានមូសខ្លាជាច្រើននៅក្នុងប្រទេសថៃ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?