ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃផ្លែប៉ែសកូរ៉េ ដ៏អស្ចារ្យប្រចាំឆ្នាំ២០១៩ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ!

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ០៩:២៦
ភ្នំពេញ៖ កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ (aT Korea Agro-Fisheries & Food Trade Corporation) នឹងរៀបចំកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យ ដើម្បីសម្ពោធនូវផ្លែប៉ែសកូរ៉េដ៏ល្អបំផុតនៅផ្សារទំនើបឡាក់គី ចំនួន ២ លើក។ លើកទី១ នៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែសីហា និងលើកទី២ នៅថ្ងៃទី១៦​ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ នេះ។
ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃផ្លែប៉ែសកូរ៉េ
បើយោងតាម លោកស្រី Lily Kim ដែលជាអ្នកចាត់ការទូទៅនៃ aT Korea Agro ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ថា លោកស្រីពិតជារំភើបរីករាយក្រៃលែងដែលមានឱកាសក្នុងការណែនាំនូវផលិតផលដ៏មានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េមកកាន់ទីផ្សារប្រទេសកម្ពុជា។ លោកស្រីបានបន្តទៀតថា៖គួរបញ្ជាក់ផងដែរថា Nham Nham K-Food គឺត្រូវបានសហការ និងគាំទ្រដោយសាជីវកម្មអាហារកូរ៉េ (Korean Corporation) ។ ក្រុមហ៊ុនមានគោលបំណង និងចក្ខុវិស័យយ៉ាងច្បាស់ថាធ្វើយ៉ាងណានឹងផ្តល់ជូននូវចំណីអាហារធម្មជាតិរបស់ប្រទេសកូរ៉េ ដែលល្អចំពោះសុខភាពបំផុតមាននៅក្នុងតំបន់ និងទីផ្សារជាច្រើនក្នុងពេលតែមួយផងដែរ។ ជាពិសេសចង់ឱ្យប្រជាជនទាំងអស់យល់ដឹងពីវប្បធម៌ដ៏ល្អផូរផង់ និងការរស់នៅប្រកបដោយសុខមាលភាព។ហេតុដូច្នេះហើយសូមប្រជាជនកម្ពុជាទាំងអស់ និងអតិថិជនដែលចង់បានអាហារដែលល្អចំពោះសុខភាពសូមកុំភ្លេចចូលរួមព្រឹត្តិការណ៍ Nham Nham K-Fresh ដ៏អស្ចារ្យនេះនៅផ្សារទំនើប ឡាក់គី សាខា​ផ្លូវព្រះសីហនុ, ឡាក់គី សាខា ទួលគោក និងឡាក់គី ព្រីមៀម ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៨ យប់ ឱ្យបានច្រើនកុះករទាំងអស់គ្នា។ ជាពិសេសលោកអ្នកនឹងទទួលបានបទពិសោធន៍នៃការភ្លក់អាហារដ៏ឈ្ងុយឆ្ងាញ់ និងមានឱកាសទទួលបានកាដូអនុស្សាវរីយ៍ដ៏ពិសេសដោយឥតគិតថ្លៃផងដែរ។ aT Korea Agro ក៏នឹងមានកម្មវិធីប្រកួតថតរូបផ្លែប៉ែស សម្រាប់អតិថិជនទាំងអស់តាមរយៈហ្វេសប៊ុកផេក NHAM NHAM K-Food ផងដែរ។ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ បានទាំងអាហារដែលល្អចំពោះសុខភាព រង្វាន់ដោយឥតគិតថ្លៃ និងភាពសប្បាយរីករាយផងដែរ៕
ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃផ្លែប៉ែសកូរ៉េ