ជីប ម៉ុង លែន បើកលក់គម្រោងថ្មី បញ្ចុះតម្លៃ 8% + រំលស់ 100%!

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ០៩:៥២
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹង​ដាក់​បើក​លក់​គម្រោង​ ផាក​ លែន 598 បន្ថែមទៀត ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ 8% ក៏ដូចជារំលស់ 100% ទៅលើគ្រប់ប្រភេទលំនៅឋានទាំងអស់ នាថ្ងៃទី 10-11 ខែសីហា ឆ្នាំ 2019។
​គម្រោង​ផាក​ លែន 598 របស់ក្រុមហ៊ុនជីប ម៉ុង លែន
គម្រោង ផាក លែន 598 ជាគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណីតៗ តាមបណ្តោយផ្លូវឯកឧត្តម ជា សុផារ៉ា (ផ្លូវ 598) 5 នាទី ពីរង្វង់មូលកាំកូ ជាទីតាំងកំពុងមានសក្តានុពលស្ថិតនៅជិតទីប្រជុំជន ជិតធនាគារ សាលារៀន ផ្សារទំនើបធំៗដូចជា ផ្សារជីប ម៉ុង សែនសុខ, ផ្សារជីប ម៉ុង 598, ផ្សារ Makro, ផ្សារ Global House, និងផ្សារ AEON Sen Sok។មិនត្រឹមតែប៉ុណ្ណោះ ផាក លែន 598 មានច្រកចេញចូលធំទូលាយ ផ្លូវខ្វាត់ខ្វែង មានក្លឹបហាត់ប្រាណទំនើបទាន់សម័យ អាងហែលទឹកដ៏ធំ សួនច្បារពណ៌បៃតង កន្លែងក្មេងលេង និងផ្សារទំនើប ជីប ម៉ុង 598 ទៀតផង។ គម្រោងមានលំនៅឋានដូចជា វីឡាឃ្វីន វីឡាឃ្វីន អេ វីឡាភ្លោះ វីឡាកូនកាត់ និងហ្សប ហៅស៍ ដែលត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ បែបសហសម័យ ជាមួយនឹងគុណភាពរឹងមាំ គង់វង្ស យូរអង្វែង។រាល់​ការ​កក់​ផ្ទះ​ក្នុង​កំឡុង​កម្មវិធី​បើក​លក់​នា​ថ្ងៃទី​10-11 ខែ​សីហា​ ឆ្នាំ2019 ​នេះ អតិថិជន​ទាំង​អស់​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​ រហូតដល់​8%។​ នៅចាំ​អី​ទៀត?មកចូលរួមដោយសេរី ដើម្បីមកពិនិត្យការ​ដ្ឋាន​សំណង់ ជ្រើស​រើស​ទីតាំង​ផ្ទះ កក់លេខ​ផ្ទះនៅក្នុងក្តីស្រមៃរបស់ខ្លួនជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com ​។
ទីតាំងគម្រោងផាក លែន 598