ប្រុងប្រយ័ត្ន! ផ្ទុះឆ្នាំងសាកទូរស័ព្ទ ឆាបឆេះក្មេងស្រីម្នាក់ស្លាប់ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១០:១៧
WARNING: Graphic contentម៉ារ៉ុក៖ ថ្មីៗកន្លងទៅនេះ មានក្មេងស្រីម្នាក់ឈ្មោះ Hiba អាយុ៧ឆ្នាំ ត្រូវបានភ្លើងឆាបឆេះខ្លួនស្លាប់ បណ្ដាលមកពីផ្ទុះឆ្នាំងសាកទូរស័ព្ទ។ ហេតុការណ៍នេះបានកើតឡើងនៅខេត្ត Khémisset ប្រទេសម៉ារ៉ុក។ ប្រភពបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ម្ដាយនិងឪពុករបស់ក្មេងស្រីរងគ្រោះបានចេញទៅខាងក្រៅ ដោយទុកឲ្យនាងនៅក្នុងផ្ទះម្នាក់ឯង។ នាពេលនោះ នាងបានអង្គុយលេងទូរស័ព្ទបណ្ដើរសាកថ្មបណ្ដើរ នៅក្នុងបន្ទប់។ ភ្លាមៗនោះក៏ផ្ទុះឆ្នាំងសាកទូរស័ព្ទបណ្ដាលឲ្យនាងរត់គេចទៅណាមិនរួច។ នាងបានព្យាយាមរត់ចេញតាមចង្រឹងដែកបង្អួច ប៉ុន្ដែបែរជាត្រូវគៀបជាប់ទៅវិញ។
ទិដ្ឋភាពកំពុងឆេះ
នៅក្នុងវីដេអូ ដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពភ្លើងឆាបឆេះខ្លួនក្មេងស្រី ដែលកំពុងគៀបជាប់ទៅនឹងចង្រឹងដែកបង្អួច រើទៅណាមិនរួច បានត្រឹមតែដេកសំដូកជើងចេញមកក្រៅ។ប្រភពបានបន្ដថា មនុស្សនៅជុំវិញនោះបានព្យាយាមទូរស័ព្ទទៅជាក្រុមពន្លត់អគ្គិភ័យប្រមាណជាង២៣នាទី ប៉ុន្ដែគ្មាននរណាម្នាក់ឆ្លើយតបទេ។ មានបុរសម្នាក់បានទៅដល់ក្រុមហ៊ុនពន្លត់អគ្គិភ័យផ្ទាល់ បុគ្គលិកនៅនោះបានប្រាប់ថា ពួកគេមិនទាន់ស្លៀកឯកសណ្ឋានរួចរាល់ទេ និងកំពុងលេងបៀរទៀតផង។ ដោយសារតែក្រុមពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុយឺតពេល ក្មេងស្រីនោះបានស្លាប់បាត់ទៅហើយ។ក្រោយពីក្មេងស្រីនោះបានស្លាប់មក ក្រុមពន្លត់អគ្គិភ័យបានទទួលរងការរិះគន់យ៉ាងខ្លាំង និងត្រូវចោតប្រកាន់ថា ដោយសារតែពួកគេទើបបណ្ដាលឲ្យក្មេងស្រីនោះស្លាប់។សេចក្ដីថ្លែងការរបស់ក្រសួងបានឲ្យដឹងថា នឹងបើកការស៊ើបអង្កេតទៅលើករណីខាងលើនេះ៕សូមទស្សនាវីដេអូខាងក្រោម៖WARNING: Video contains graphic content