ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ ដល់អតិថិជន

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១០:១៨
ភ្នំពេញ៖ ធនាគារ​ ABA​ ដែលជា​សមាជិកសម្ពន្ធធនាគារជាតិកាណាដា និង ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា​ ដែល​ជា​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ​​ បានធ្វើការ​ប្រកាស​ជា​ផ្លូវ​ការ ស្តីពី​​ការ​បង់បុព្វលាភរ៉ាប់រងតាម​ទូរស័ព្ទ ​ដែល​កិច្ច​សហការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​​របស់​​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ អាចបង់​បុព្វ​លាភ​រ៉ាប់​រងតាម​រយៈ​កម្ម​វិធី  ABA Mobile បានដោយឥតគិតថ្លៃ។
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
កិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុឈានមុខទាំងពីរនេះ​ ត្រូវបានធ្វើឡើងបន្ថែមលើ​​កិច្ច​សហការ​ជា​ដៃ​គូ​ចែក​ចាយ​ផលិត ផល​ធានា​រ៉ាប់​រង​អាយុ​ជី​វិត ដែលស្ថាប័នទាំងពីរបានចុះកិច្ចព្រមព្រៀងកាល​ពីឆ្នាំ២០១៦។​ តាមរយៈ​​កម្មវិធី​​ ABA​ Mobileអតិថិជនអាចធ្វើការទូទាត់ប្រាក់​បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពគ្រប់ពេលវេលា​ គ្រប់ទីកន្លែង​​ ដោយគ្រាន់តែអនុវត្តតាមជំហានសាមញ្ញដូចខាងក្រោម​១.      បើកដំណើរ​ការ​កម្មវិធី​​ ABA​​ Mobile ហើយចុចយកប៊ូតុង​ «ទូទាត់ប្រាក់»២.      ជ្រើសរើសយកពាក្យ «ធានារ៉ាប់រង»៣.      ជ្រើសរើសយក «មេនូឡាយហ្វ៍ ខេមបូឌា​»៤.      ជ្រើសរើស គណនី​​ ABA របស់លោកអ្នក ហើយវាយបញ្ចូលលេខស្នើសុំប័ណ្ណសន្យារ៉ាប់រង​​ ឬ​លេខប័ណ្ណសន្យា រ៉ាប់រងរបស់លោកអ្នក៥.      ចុចយកពាក្យ«រួចរាល់​» ហើយចុចលើប៊ូតុង​ «បង់ឥឡូវ​»​​ រួច​បញ្ជាក់​ការ​ទូទាត់​ដោយ​បញ្ចូល​លេខ​​សម្ងាត់​ ABAMobile របស់លោកអ្នក។​
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមុានប្រសាសន៍ថា៖
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
រីឯប្រសាសន៍របស់លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA ៖
លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA
សម្រាប់​​ព័ត៌មានបន្ថែម​​អំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ​ លោក​អ្នក​អាច​ទាក់​ទង​មក​កាន់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា​ តាម​រយៈ​លេខ​ទូរស័ព្ទ 1800-211-211 (ឥត​គិត​ថ្លៃ)​ ឬធនាគារ​ ABA​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 023 225 333។
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ