Man UTD កំពុងតែសម្រេចចិត្តនាំយក ខ្សែប្រយុទ្ធ Spurs មួយរូបមកជំនួស Lukaku

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១០:៤២
អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែពិភាក្សា និងសម្រេចចិត្តក្នុងការនាំយកខ្សែប្រយុទ្ធ Fernando Llorente របស់ Tottenham Hotspur ដោយមិនមានតម្លៃខ្លួន ដើម្បីបង្កើនគុណភាពនៅតំបន់ប្រយុទ្ធរបស់ក្រុម។
កីឡាករFernando Llorente
ការចង់បាន Fernando Llorente នេះស្របពេលដែលខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិករបស់ Man UTD កីឡាករ Romelu Lukaku មានភាគរយខ្ពស់ខ្លាំងក្នុងការចាកចេញពីទឹកដីអង់គ្លេស ទៅចូលរួមជាមួយក្លិបនៅអ៊ីតាលី Inter Milan។
កីឡាករRomelu Lukaku
បើសិនជា Lukaku ចាកចេញមែននោះ ខ្សែប្រយុទ្ធកណ្ដាលរបស់ Man UTD នឹងនៅសល់តែ Marcus Rashford ម្នាក់ប៉ុណ្ណោះ ដែលនេះជាហេតុផលធ្វើឲ្យអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ស្វះស្វែងរកខ្សែប្រយុទ្ធបន្ថែមឲ្យបានមុនទីផ្សារដោះដូរកីឡាករនឹងត្រូវបិទ។ បើតាមប្រភពពីសារព័ត៌មាន Sky Sports ក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ កំពុងតែសម្រេចចិត្តក្នុងការនាំយកខ្សែប្រយុទ្ធ Llorente។ ក្រោពី Fernando Llorente ក៏មានដំណឹងលេចឭមកថា Man UTD បានទាក់ទងទៅ Juventus ក្នុងការនាំយកខ្សែប្រយុទ្ធ Mario Mandzukic ផងដែរ។ គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Fernando Llorente បានប្រកាសចាកចញពី Spurs ក្រោយពីចប់រដូវកាលមុន ដូច្នេះមានន័យថា Man UTD នឹងអាចនាំយកកីឡាកររូបនេះដោយមិនអស់ប្រាក់មួយសេននោះទេ៕  
កីឡាករ Fernando Llorente
ប្រភព៖​ sportsmole