លេងសើចមិនបានស្ងាត់ៗ ព្រះកាយ ច័ន្ទ ហោះទៅសាងក្ដីសុខនៅលើទឹកដីប្រទេស អូស្រ្តាលី យ៉ាងមានសុភមង្គល

 អូស្រ្តាលី៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនស្គាល់ ពីតារាសម្ដែងស្រី និងជាតួឯកស្រីក្នុងរឿង«ពិសស្នេហ៍»កញ្ញា ព្រះកាយ ច័ន្ទ ជាក់ជាមិនខាន។ ជាមួយគ្នានេះផងដែរ មិនមែនតែក្នុងរឿងដ៏ល្បីមួយនេះនោះទេ សូម្បីតែរឿងភាគ ដែលភាគដែលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នាពេលកន្លងមក ក៏ទទួលបានការគាំទ្រខ្លាំង មិនចាញ់គ្នាផងដែរ។
 យ៉ាងណាមិញ តារាសម្ដែងស្រី ពោរពេញទៅដោយទេពកោសល្យកញ្ញា ព្រះកាយ ច័ន្ទ រូបនេះមិនត្រឹមតែភាពមមាញឹកក្នុងការងារសម្ដែងនោះទេ សូម្បីតែការបង្រៀនរបាំរបស់នាង ក៏មានភាពសកម្មខ្លាំង ជាមួយនឹងកូនសិស្សរបស់ខ្លួនដែរ។
 ជាក់ស្ដែង ខណៈពេលដែរការងារលើវិស័យសិល្បៈ កំពុងតែមានភាពមមាញឹកខ្លាំងនោះ កញ្ញា ព្រះកាយ ច័ន្ទ បានបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានាការភ្ញាក់ផ្អើលជាខ្លាំង។
 ក្នុងនោះផងដែរ កញ្ញា ព្រះកាយ ច័ន្ទ បានបង្ហាញពីរូបភាពជាច្រើនក្នុងដំណើរកម្សាន្តរបស់នាង នៅលើទឹកដីប្រទេស អូស្រ្តាលី ជាមួយនឹងទេសភាពយ៉ាងស្រស់ស្អាតតែម្ដង ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
 គួរឲ្យដឹងផងដែរថា ដំណើរកម្សាន្តទៅកាន់ក្រៅប្រទេសលើកនេះ កញ្ញា ព្រះកាយ ច័ន្ទ មិនមែនទៅតែម្នាក់ឯងនោះទេ ពោលគឺមានការក្រុមគ្រួសារទៅជាមួយផងដែរ៕
 តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖
ព្រះកាយ ច័ន្ទ
ព្រះកាយ ច័ន្ទ
ព្រះកាយ ច័ន្ទ
ព្រះកាយ ច័ន្ទ
ព្រះកាយ ច័ន្ទ
ព្រះកាយ ច័ន្ទ និងមិត្តភ័ក្ក
ព្រះកាយ ច័ន្ទ និង មិត្តភ័ក្កិ
ព្រះកាយ ច័ន្ទ និង មិត្តភ័ក្កិ
ព្រះកាយ ច័ន្ទ
ព្រះកាយ ច័ន្ទ