បុរសមួយក្រុម វាយនារីម្នាក់ដល់ស្លាប់ បន្ទាប់ពីនាងបានបដិសេធមិនផឹកជាមួយពួកគេនៅហាងខារ៉ាអូខេមួយកន្លែង

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៣:៥០
តៃវ៉ាន់៖ ផ្ទុះការក្តៅក្រហាយជាខ្លាំង ពេលនារីម្នាក់ បានស្លាប់យ៉ាងសង្វេគ ក្រោយពីនាងបានបដិសេធមិនព្រមផឹកស្រាជាមួយបុរសមួយក្រុម។យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ក៏ក្តៅក្រហាយនេះបានកើតឡើង នៅក្នុងហាងខារ៉ាអូខេមួយកន្លែង ក្នុងទីក្រុងតៃប៉ិ កាលពីពេលថ្មីៗនេះ។នៅថ្ងៃកើតហេតុ បុរសម្នាក់មាននាមត្រកូល Xu បានទៅហាងខារ៉ាអូខេមួយកន្លែង ជាមួយប្រពន្ធនិងប្អូនថ្លៃស្រី ដោយគ្រានោះគេបានឱ្យប្រពន្ធនិងប្អូនថ្លៃស្រីឡើងទៅបន្ទប់ខារ៉ាអូខេមុន ព្រោះតែរូបគេកំពុងតែរកកន្លែងចតឡាន។
ហាងខារ៉ាអូខេដែលកើតហេតុ
ខណៈពេល ពួកគេឡើងទៅបន្ទប់ខារ៉ាអូខេ​ ពួកគេក៏បានប្រទះបុរសមួយក្រុម ដែលនិយាយទៅកាន់ពួកគេ ប៉ុន្តែពួកគេមិនខ្វល់នឹងបុរសមួយក្រុមនោះទេ។ក្រោយមក បន្ទាប់ពីចូលក្នុងបន្ទប់ខារ៉ាអូខេ មិនយូរប៉ុន្មាន ពួកគេក៏ទៅបន្ទប់ទឹក ហើយក៏បានប្រទះ បុរសមួយក្រុមហ្នឹងទៀត។នៅពេលនោះ បុរសមួយក្រុមនោះកំពុងតែស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគជាំ ក៏បានសុំពួកនាងៗឱ្យផឹកស្រាជាមួយពួកគេ តែក៏ត្រូវបានពួកនាងៗបដិសេធ ហើយក៏បន្តដំណើរទៅបន្ទប់ខារ៉ាអូខេដែលលោក Xu កំពុងតែរង់ចាំផងដែរ។ក្រោយមក បុរសមួយក្រុមនោះក៏បានដើរតាមពួកនាងៗនោះ ចូលក្នុងបន្ទប់ខារ៉ាអូខេ រួចក៏មានជម្លោះពាក្យសម្តីកាន់តែខ្លាំង រហូតដល់ឈានទៅដល់ការប្រើអំពើហិង្សាយកតែម្តង។
រូបភាពនៅកន្លែងកើតហេតុ
លោក Xu បានការពារប្រពន្ធនិងប្អូនស្រីខ្លួន ដោយវាយគ្នាជាមួយបុរសមួយក្រុមនោះ ចំណែកខាងប្អូនស្រីថ្លៃ និងប្រពន្ធក៏ត្រូវបានបុរសមួយក្រុមនោះវាយយ៉ាងខ្លាំងផងដែរ។មិនយូរប៉ុន្មាន ប្រពន្ធរបស់លោក Xu ក៏ត្រូវពួកចោលម្សៀតនោះវាយរហូតដល់សន្លប់បាត់បង់ស្មារតីយកតែម្តង។នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់។ តែជាអកុសល នាងក៏ត្រូវស្លាប់ព្រោះតែរងរបួសធ្ងន់ធ្ងរពេកផងដែរ។ ចំណែកខាងប្អូនស្រីថ្លៃ និងលោក Xu ក៏ត្រូវសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យផងដែរ។
ប្រពន្ធលោក Xu ដែលស្លាប់បាត់បង់ជីវិតព្រោះតែរងរបួសធ្ងន់ធ្ងរពេក
យ៉ាងណាមិញ ប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ និងបានចាប់ខ្លួនជនបង្កបាន ៥នាក់យកទៅដោះស្រាយទៅតាមផ្លូវច្បាប់។ ហើយខាងលោក Xu ក៏កំពុងតែស្វែងរកវិធានការតាមផ្លូវច្បាប់ដើម្បីប្តឹងខាងខារ៉ាអូខេនោះផងដែរ ព្រោះតែបុគ្គលិកនៅទីនោះមិនព្រមចូលមកជួយពួកគេនោះទេ ដោយសំអាងលើហេតុផលថា នៅពេលនោះស្ថានភាពវឹកវរខ្លាំងពេក ដោយពួកគេមិនហ៊ានចូលទៅជួយ រង់ចាំប៉ូលិសមកដោះស្រាយ។រឿងរ៉ាវមួយនេះបាននិងកំពុងតែល្បីពេញបណ្តាញសង្គម ហើយមនុស្សម្នាសុទ្ធសឹងតែមានភាពក្តៅក្រហាយជាខ្លាំងទាក់ទិនទៅនឹងរឿងមួយនេះ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?