អស្ចារ្យខ្លាំងណាស់!! ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា អូសបាល់ពីពាក់កណ្ដាលតារាង ទាត់បញ្ចូលទីអូស្ត្រាលី (មានវីដេអូ)

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៣:៤៥
វៀតណាម៖ ការប្រកួតពានរង្វាន់ AFF U18 Championship ២០១៩ ក្នុងប្រទេសវៀតណាម កាលពីម្សិលមិញ ក្រុមជម្រើសជាតិ U18 កម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិអូស្រ្តាលី U18 ក្នុងលទ្ធផល ១-៥។
ក្រុមជម្រើសជាតិ U18 កម្ពុជា
១គ្រាប់របស់កម្ពុជា រកបាននៅក្នុងវគ្គទីពីរ ដោយខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បន្ទាប់ពីរូបគេអូសបាល់ដាច់ខ្សែការពាររបស់អូស្ត្រាលីចំនួន ២រូប និងស៊ុតបាល់បញ្ចូលទីបានយ៉ាងស្អាត។  
កីឡាករ សៀង ចន្ធា (អាវស)
គួរបញ្ជាក់ផងដែរថា បើទោះបីជាមានវ័យក្មេងមែនពិត ប៉ុន្តែ សៀង ចន្ធា ធ្លាប់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ និងអាចរកគ្រាប់បាល់ ក្នុងវគ្គជម្រុះព្រឹត្តិការណ៍ FIFA World Cup 2020 ជំនួបទល់នឹងប៉ាគីស្ថាន ថែមទៀតផង៕ចង់ដឹងថា គ្រាប់បាល់មួយគ្រាប់នោះ សៀង ចន្ធា ធ្វើបានល្អយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖