ពេលប៊ី សុធារី តែងខ្លួនបែបនេះ មើលសឹងមិនស្គាល់

ភ្នំពេញ៖ កញ្ញា ប៊ី សុធារី  ដែលជា Miss Universe Cambodia ប្រចាំឆ្នាំ២០១៧ តែងតែលេចមុខមាត់ក្នងកម្មវិធី ប្រកួតប្រជែងលើ ឆាកអន្តរជាតិជាច្រើន ដោយសារតែមាន សម្រស់ដ៏ស្រស់ស្អាតដូចកូនកាត់ ថែមទាំងមានរូបរាងស្រលូន គួរឲ្យចាប់អារម្មណ៍ថែមផងដែរ។ជាពិសេស តារាស្រីរូបនេះ អាចឆាបយកបេះដូងពី ហ្វេនៗបានយ៉ាងច្រើន ព្រោះតែស្ទាយ៍តុបតែងខ្លួនក្នុងសម្លៀកបំពាក់ និងការផាត់មុខធ្វើសក់ បានយ៉ាងសមសួន និងសាកសមជានិច្ច។ ជាក់ស្ដែង ថ្មីៗនេះ ប៊ី សុធារី បានបង្ហាញវត្តមានលើ ឆាកដើរម៉ូតលំដាប់មួយ ជាមួយឈុតសម្លៀកបំពាក់ដែលមានការច្នៃម៉ូតឡើងយ៉ាងពិសេស និងប្លែកភ្នែកតែម្ដង។ ក្នុងពេលនោះដែរ នាងបានបង្អួតសម្រស់ដ៏លេចធ្លោ ក្នុងឈុតរ៉ូបពណ៌មាស បញ្ចេរាងដ៏ស្រលូន អមមកជាមួយម៉ូតសក់ គួរឲ្យចាប់អារម្មណ៍ទៀតនោះ មើលទៅសាកសមឈ្មោះ ជាតារាម៉ូដែលជួរមុខពិតមែន។ដោយឡែក បើនិយាយពីទស្សនិកជននៅទីនោះវិញ គឹសុទ្ធសឹងតែចោលក្រសែភ្នែក មើលទៅលើ ប៊ី សុធារី គ្រប់គ្នា​និងកោតសរសើរ ដល់ភាពប៉ិនប្រសព្វរបស់ តារាស្រីវ័យក្មេងរូបនេះទៀតផង៕ចង់ជ្រាបថា ប៊ី សុធារី មានសម្រស់លេចធ្លោបែបណា ទស្សនារូបភាពខាក្រោម៖
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី លើឆាកបង្ហាញម៉ូត
ប៊ី សុធារី លើឆាកបង្ហាញម៉ូត
ប៊ី សុធារី លើឆាកបង្ហាញម៉ូត