ឈ្មោះជាស្រីមេម៉ាយតែ ឈិន សុធារី មិនឲ្យសម្រស់បាក់ទេ ពេលនេះនាងស្អាតប្លែកជាងមុន ខណៈទើបកែសម្រស់បន្ថែម!

ភ្នំពេញ៖ អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ឈិន សុធារី បច្ចុប្បន្ននេះកាន់តែមានក្តីសុខខ្លាំងជាមួយនឹងកូនៗភ្លោះរបស់ខ្លួន ទោះបីជានាងនិងស្វាមី បានបែកចែកផ្លូវគ្នាអស់ពេលជាច្រើនឆ្នាំមកនេះយ៉ាងណាក្តី។យ៉ាងណាមិញទោះបីជាមានបញ្ហាបែបនេះយ៉ាងណាក្តី តែបើងាកមកមើលរូបសម្រស់របស់តារាស្រីរូបនេះវិញ ឃើញថាបច្ចុប្បន្ននេះនាងប្រែសម្រស់កាន់តែប្លែកខ្លាំងឡើង គួរឲ្យសរសើរ សម្រស់កាន់ទែក្មេងជាងវ័យ ស្ទាយ៍តែងខ្លួនក៏ស្អាតស៊ីវិល័យជាងមុនទៅទៀត។ស្របពេលជាមួយគ្នានេះដែរ ក៏មានការលេចលឺថា តារាស្រីរូបនេះបានបន្ថែមសម្រស់ខ្លួនឯងដោយបានធ្វើការកែសម្រស់ឲ្យកាត់តែប្លែកជាងមុន ត្រូវវះកាត់ត្របកភ្នែកឲ្យមើលទៅស្អាត និងក្មេងជាងមុន ទើបធ្វើឲ្យទម្រង់មុខ ក៏ដូចជាសម្រស់របស់នាងក៏កាន់តែស្អាតបែបនេះ។លើសពីនេះទៅទៀតបណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នាសរសើរដល់នាង ដែលទោះបីជាមានវ័យកាន់តែច្រើនបែបណាក្តី តែសម្រស់កាន់តែស្អាតខ្លាំងឡើងបែបនេះ៕សូមទស្សនារូបភាពខាងក្រោមនេះ