កូនស្រី ភិន សុដាលីស កាន់តែធំ កាន់តែស្រស់ស្អាត មិនចាញ់ម្ដាយនោះទេ!

ភ្នំពេញ៖ អ្នកមេម៉ាយចាយរាងកូនមួយ ភិន សុដាលីស ដែលប្រិយមិត្តបានស្គាល់យ៉ាងច្បាស់តាមរយៈការសម្ដែង ខ្សែភាពយន្តភាគក៏ដូចជា រឿងកុនជាដើម ហើយតារារូបនេះ ដើរតួបានយ៉ាងសាកសមមិនថា តួអង្គអ្វីនោះទេ។ មួយរយៈចុងក្រោយនេះ ដាលីស មិនសូវលេចមុខមាត់ ក្នុងវិស័យសិល្បៈប៉ុន្មាននោះទេ ដោយមានភាពមមាញឹក ជាមួយមុខរបរផ្ទាល់ខ្លួន សឹងតែរកពេលនៅ ជាមួយកូនស្រីមិនបានច្រើនផង។ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ មិនភ្លេចមើលថែទាំ កូនស្រីឲ្យបានដិតដល់នោះឡើយ ថែមទាំងមានភាពស្រស់ស្អាត គួរឲ្យស្រលាញ់ទៀតផង។ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ភិន សុដាលីស បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយកូនស្រីបង្កើត មានការតុបតែងខ្លួនបានលេចធ្លោ ទាំងម្ដាយនិងកូនតែម្ដង។ក្នុងនោះដែរ គេឃើញថា កូនស្រីរបស់នាង មានឈ្មោះថា Khatherina កាន់តែធំធាត់ មានសម្រស់គួរឲ្យទាក់ទាញ មិនចាញ់ម្ដាយនោះទេ។ ជាពិសេស ដាលីស បានតុបតែងខ្លួន​ ឲ្យកូនស្រី ក្នុងរ៉ូបពណ៌ផ្កាឈូក អមដោយសក់រួញតិចៗ ពីកំណើតផងនោះ មើលមួយភ្លែតស្មានថា ជាកូនក្រមុំជ័រ។ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម  មានហ្វេនៗជាច្រើន បានសរសើរពីរូបរាង និងមុខមាត់ដ៏ស្រស់សោភា របស់ម្ដាយកូននេះគ្រប់គ្នា ព្រមទាំងនិយាយថា ដាលីស ជាអ្នកម្ដាយដ៏រឹងមាំផងដែរ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ភិន សុដាលីស
ភិន សុដាលីស និងកូនស្រី
កូនស្រីរបស់ ដាលីស
ភិន សុដាលីស និងកូនស្រី
ភិន សុដាលីស និងកូនស្រី
ភិន សុដាលីស និងកូនស្រី